វិវត្តន៍យ៉ាងអវិជ្ជមានសម្រាប់ប្រធានាធិបតីអាមេរិកក្នុងសម័យសវនាការ ចោទបំភ្លឺលោក

(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែវិច្ឆិកា ទាមម៉ោងទីក្រុងហាណូយ ក្នុងសវនាការបំភ្លឺចោទបំភ្លឺចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសភាអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសហភាពអឺរ៉ុប លោក  Gordon Sondland បានទទួលស្គាល់ថា លោក ដូណាល់ ត្រាំ បានបញ្ជារូបលោកឲ្យដាក់សម្ពាធលើ ប្រទេសអ៊ុយក្រែនស្តីពីការស៊ើបអង្កេតលើគូប្រជែងក្នុងការបោះឆ្នោតធ្វើម្ចាស់សេតវិមាន។
វិវត្តន៍យ៉ាងអវិជ្ជមានសម្រាប់ប្រធានាធិបតីអាមេរិកក្នុងសម័យសវនាការ ចោទបំភ្លឺលោក - ảnh 1 ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ THX/TTXVN)

លោក Sondland បានសារភាពថា មាន“ការដោះដូរទៅវិញទៅមក” នៅក្នុងការស្នើឱ្យអ៊ុយក្រែនស៊ើបអង្កេតកូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។ ក្នុងពេលនោះ ប្រតិកម្មតបទៅនឹងសេចក្តីថ្លែងរបស់លោក Sondland ប្រធានាធិបតីអាមេរិកលោក Trump បានអះអាងថាលោកមិនស្គាល់ឯកអគ្គរដ្ឋទូតរូបនេះទេ។ ខណៈពេលដែល ក្រសួងការបរទេសអាមេរិក បានបដិសេធការចោទប្រកាន់របស់លោក Sondland ចំពោះលោក Mike Pompeo ហើយឧបការីរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានអះអាងថាមិនដែលធ្វើសន្ទនាជាមួយលោក Sondland អំពីបញ្ហាផ្តល់ជំនួយឧបត្ថម្ភខាងយោធាជូនដល់ប្រទេសអ៊ុយក្រែននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ