វ៉ាស៊ីនតោនប្រកាសធ្វើការសងសឹករាល់ការវាយប្រហារលើមូលដ្ឋានការទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់

(VOVWORLD) -អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានប្រកាសថារដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mike Pompeo បានចេញសេចក្ដីសម្រេចបិទស្ថានអគ្គកុងស៊ុល និងជម្លៀសអ្នកការទូតរបស់ខ្លួននៅកន្លែងដែលមានបាតុកម្មហឹង្សានៅ ទីក្រុង Basra។
វ៉ាស៊ីនតោនប្រកាសធ្វើការសងសឹករាល់ការវាយប្រហារលើមូលដ្ឋានការទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ - ảnh 1 ទិដ្ឋភាពនៃការតវ៉ាប្រឆាំងនឹងសេវាសាធារណៈទន់ខ្សោយនៅទីក្រុង Basra, អ៊ីរ៉ាក់នៅថ្ងៃទី 5 ខែកញ្ញា។ រូបថត: AFP / TTXVN

នាថ្ងៃទី ២៨ ខែកញ្ញា ក្រសួងការបរទេសអាមេរិកបានចេញសេចកក្ដីសម្រេចបិទស្ថានអគ្គកុងស៊ុល និងជម្លៀសអ្នកការទូតរបស់ខ្លួននៅកន្លែងដែលមានបាតុកម្មហឹង្សានៅ ទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានប្រកាសថារដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mike Pompeo បានចេញសេចក្ដីសម្រេចពោលខាងលើ ហើយបានបន្តថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាដាដនៅតែបម្រើសេវាកម្មកុងស៊ុលទាំងអស់។

ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mike Pompeo បានចាត់ទុកថា ការដែលអាមេរិកសម្រេចបិទស្ថានអគ្គកុងស៊ុលខាងលើ គឺដោយសារការគំរាមកំហែងដែលកំពុងតែកើនឡើងពីភាគីអ៊ីរ៉ង់ទៅលើមូលដ្ឋានរបស់អាមេរិកប្រចាំនៅ អ៊ីរ៉ាក់ក្នុងរយៈពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ