សិក្ខាសាលា “ជ័យជម្នះផ្លូវលេខ៩-Khe Sanh៖ សារសំខាន់និងមេរៀនប្រវត្តិសាស្ត្រ”

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាជ័យជម្នះផ្លូវលេខ៩-Khe Sanh (ថ្ងៃទី៩កក្កដា១៩៦៨-ថ្ងៃ៩កក្កដា២០១៨) នោះ នាព្រឹកថ្ងៃទី៩កក្កដា នៅទីក្រុង Nghe An ក្រសួងការពារប្រទេស វៀតណាមបានរៀបចំសិក្ខាសាលា ស្តីពី “ជ័យជម្នះផ្លូវលេខ៩-Khe Sanh៖ សារសំខាន់និងមេរៀនប្រវត្តិសាស្ត្រ”។ 
សិក្ខាសាលា “ជ័យជម្នះផ្លូវលេខ៩-Khe Sanh៖ សារសំខាន់និងមេរៀនប្រវត្តិសាស្ត្រ” - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា  

សិក្ខាសាលានេះសំដៅបន្តអះអាងនូវសារសំខាន់ អត្ថន័យធធេង មូលហេតុនៃភាពជោគជ័យ ក៏ដូចជាមេរៀនបទពិសោធន៍នៃជ័យជម្នះផ្លូវលេខ៩-Khe Sanh ឆ្នាំ១៩៦៨។

បទអន្តរាគមចំនួន៨០ដែលបានផ្ញើមកសិក្ខាសាលាបានសម្តែងច្បាស់នូវមរតលទ្ធផលស្រាវ ជ្រាវអំពីយុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទស័ក ១៩៦៨ និយាយរួមនិងយុទ្ធនាការផ្លូវលេខ៩-Khe Sanh និយាយដោយឡែក ព្រមទាំងធ្វើការបកស្រាយនូវបញ្ហាទូទៅ អំពីមូលហេតុនៃជោគជ័យ បម្រែបម្រួលនិងអត្ថន័យដ៏ធំធេងនៃយុទ្ធនាការនេះ។ បទអន្តរាគមន៍ទាំងអស់ដែលបានបង្ហាញនៅក្នុងសិក្ខាសាលានេះ សុទ្ធតែសង្កត់ធ្ងន់ថា ជ័យជម្នះផ្លូវលេខ៩ - Khe Sanh ជានិមិត្តរូបភ្លឺចិញ្ចាច នៃឆន្ទៈមោះមុត ការប្តាជ្ញាតស៊ូ ដើម្បីខឿនឯក រាជ្យ សេរីភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងការប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ