សិក្ខាសាលា “សេដ្ឋកិច្ចបៃតងនិងការអភិវឌ្ឍន៍ចីរភាព”

សិក្ខាសាលា “សេដ្ឋកិច្ចបៃតងនិងការអភិវឌ្ឍន៍ចីរភាព” ត្រូវបានរៀបចំនាថ្ងៃសទី ៤
មិថុនា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ សិក្ខាសាលានេះ
ទាក់ទាញការចូលរួមរបស់អ្នកជំនាញការចំនួនជាង ១០០ នាក់លើទូទាំងប្រទេស។ បណ្ដាតំណាងបានឯកភាពថា៖ សេដ្ឋកិច្ចបៃតង គឺជា ការជ្រើសរើសល្អបំផុតឲ្យ
ការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសនានា ពិសេសចំពោះ ប្រទេសកំពុងអភិវឌ្ឍន៍ដូចជា
វៀតណាម។ ដើម្បីវៀតណាមមានខឿនសេដ្ឋកិច្ច បៃតងចីរភាពយ៉ាងឆាប់ៗ តំណាង
មួយចំនួនបានចាត់ទុកថា៖ រដ្ឋាភិបាល គប្បីយកចិត្តទុកដាក់ ពិនិត្សមើលនិងដោះស្រាយ
បណ្ដាបញ្ហាអំពីការឃ្លាំមើលអនុវត្តគោលដៅកំណើនបៃតង អភិវឌ្ឍន៍វិទ្យាសាស្ត្រ
បច្ចេកវិទ្យា។ មុនបង្អស់ ត្រូវផ្តល់អាទិភាពឲ្យបណ្ដាវិស័យ ដូចជា៖ កសិកម្ម ការប្រើប្រាស
ប្រភពថមពល កកើតឡើងវិញការកសាងហេដ្ឋារចណាសម្ព័ន្ធបរិស្ថាននិងកាអភិវឌ្ឍន៍
ទេសចណ៍។ ក្រៅពីនោះ បណ្ដាតំណាងជាច្រើនបានលើកឡើងថា៖ រដ្ឋាភិបាលត្រូវមាន គោលនយោបាយសមស្រប សំដៅទាក់ទាញការវិនិយោគឯកជន បរទេស ក៏ដូចជា
ហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ ឲ្យតំបន់សេដ្ឋកិច្ចបៃតង ។ល។៕

សិក្ខាសាលា “សេដ្ឋកិច្ចបៃតងនិងការអភិវឌ្ឍន៍ចីរភាព”  - ảnh 1
សេដ្ឋកិច្ចបៃតង (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ