សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព

(VOVWORLD) -ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Nha Trang  ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម ក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសឥណ្ឌាបានរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអំពីអាស៊ាន និងអាស៊ីខាងកើត (ERIA) រៀបចំ សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព។ នេះគឺជាការផ្ដើមគំនិតរបស់វៀតណាម ហើយក៏ជាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ឥណ្ឌា។
សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព - ảnh 1សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព 

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Nha Trang  ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម ក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសឥណ្ឌាបានរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអំពីអាស៊ាន និងអាស៊ីខាងកើត (ERIA) រៀបចំ សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព។ នេះគឺជាការផ្ដើមគំនិតរបស់វៀតណាម ហើយក៏ជាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ឥណ្ឌា។ អញ្ជើញចូលរួមសិក្ខាសាលានេះ មានតំណាចជាង ៦០ នាក់ រួមមានមន្ត្រីរដ្ឋាភិបាល អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវនៅក្នុង និងក្រៅតំបន់។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានអបអរសាទរចំពោះការផ្ដើមគំនិតអំពីសេដ្ឋកិច្ចសមុទ្របៃតង ហើយសង្កត់ធ្ងន់លើសារសំខាន់នៃសមុទ្របៃតងក្នុងការអភិវឌ្ឍន៍នៃពិភពលោក និងតំបន់។ ក្រឡែកមើលឡើងវិញនូវសកម្មភាពសហប្រតិបត្តិការសមុទ្រក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានានោះ លោក Nguyen Quoc Dung បានស្នើឲ្យអង្គប្រជុំលើកសំណើជាក់ស្ដែង ហើយឆ្ពោះទៅកសាងមនសិការរួមក្នុងតំបន់អំពីកិច្ចកាពារ និងអភិរក្សបរិស្ថានសមុទ្រ ព្រមទាំងកសាងយន្តការសហប្រតិបត្តិការឲ្យសមស្រប ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានពិភាក្សាលើវិស័យផ្សេងៗទៀតអំពីសេដ្ឋកិច្ចសមុទ្របៃតង ក្នុងនោះមានការវាយតម្លៃស្ថានភាពជាក់ស្ដែង  កិច្ចសហប្រតិបត្តិការលើការធ្វើអាជីវកម្មកំពង់ផែ ដឹកជញ្ជូន និងថាមពលបៃតងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ