សិក្ខាសាលា “ឥទ្ធិពលនៃបញ្ហាវ័យចំណាស់របស់ចំនួនប្រជាជនទៅលើខឿនសេដ្ឋកិច្ច”

សិក្ខាសាលា “ឥទ្ធិពលនៃបញ្ហាវ័យចំណាស់របស់ចំនួនប្រជាជនទៅលើខឿនសេដ្ឋកិច្ច” - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅសិក្ខាសាលានេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម
បាន ប្រព្រឹត្តទៅសិក្ខាសាលាតំបន់ស្ដីអំពីឥទ្ធិពលនៃបញ្ហាវ័យចំណាស់របស់ចំនួន
ប្រជាជនទៅលើខឿនសេដ្ឋកិច្ច។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជាប្រធាន
គណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាមនុស្សមានវ័យចំណាស់វៀតណាម លោក
Vu Duc Dam បានឲ្យដឹងថា វៀតណាមកំពុងស្ថិតនៅសម័យកាលចំនួន ប្រជាជន
មាស ប៉ុន្តែក៏ត្រូវប្រឈមមុខ នឹងបញ្ហាវ័យចំណាស់របស់ចំនួន ប្រជាជននាពេល
អនាគតផងដែរ។តាមការព្យាករណ៍ថា ក្រោយរយៈពេល២០ឆ្នាំទៀត ចំនួន
ប្រជាជនមានវ័យក្មេងនិងវ័យចំណាស់របស់វៀតណាមគឺស្មើគ្នា។លោក Vu Duc
 Dam បានឲ្យដឹងថា៖
“យើងខ្ញុំយល់ថា នេះមិនមែនជាបញ្ហាថ្មីចំពោះពិភពលោកទេ ប៉ុន្តែចំពោះវៀត
ណាមគឺបញ្ហានេះកំពុងដាក់ចេញការសាកល្បងជាច្រើន។ខ្ញុំគិតថា វៀតណាម
មិនត្រឹមតែត្រូវឆ្លងកាត់លើការសាកល្បងប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយការ
 សាកល្បងទៅជាឱកាសអភិវឌ្ឍន៍ទៀត។ធ្វើយ៉ាងម៉េចដើម្បីពង្រីកនូវតួនាទីរបស់
 មនុស្សចាស់ជរា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ