សិក្ខាសាលា “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូត
(ថ្ងៃទី២៨ សីហា) នាថ្ងៃទី១២ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៧០ឆ្នាំផ្នែកការទូត
ដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថាតាំង
ពីថ្ងៃបង្កើតមុននេះ៧០ឆ្នាំមក ផ្នែកការទូតវៀតណាមបានរួមវិភាគទានដ៏សែនសំ
ខាន់ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិនិងឯកភាពមាតុប្រទេសនាអតីតកាលក៏
ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិនិងការពារសន្តិសុខ
មាតុប្រទេសនាបច្ចុប្បន្ន។ផ្នែកការទូតក៏បានរួមចំណែកក្នុងការពង្រឹងនិងលើកកំ
ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។
សិក្ខាសាលា “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស” - ảnh 1
សិក្ខាសាលាទាក់ទាញការចូលរួមរបស់តំណាងជិត១០០នាក់មកពីក្រសួង ស្ថាប័នមជ្ឈឹមនានា

ក្នុងស្ថានភាពថ្មី លោក Pham Binh Minh បានចាត់ទុកថា ភារកិច្ចចម្បងរបស់ផ្នែក
ការទូតគឺត្រូវរក្សារឹងមាំបរិយាកាសសន្តិភាព ងាយស្រួលសំរាប់ការជំរុញខ្លាំង
ដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ការពារឯករាជ្យ អធិបតេយ្យ
ភាព ឯកភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិ រួមចំណែកក្នុងការតស៊ូ
ដើម្បីសន្តិភាព ប្រជាធិបតេយ្យលើសកលលោក។
បទសន្ទរកថានៅសិក្ខាសាលានេះបាននាំចេញការផ្ដើមគំនិតនានាដើម្បីផ្នែក
ការទូតបន្តអនុវត្តល្អជាងទៀតនូវភារកិច្ចកិច្ចការបរទេសដែលបក្សនិងប្រជាជន
ប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ