សិក្ខាសាលាបក្សកុម្មុយនិស្តវៀតណាម-ប្រាជ្ញា ឫទ្ធានុភាព ផ្លាស់ប្ដូរថ្មីដើម្បី ឯករាជ្យសេរីភាពនិងលទ្ធិសង្គមនិយម

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ខែមករានៅរដ្ឋធានីហាណូយបានប្រារព្ធសិក្ខាសាលាដោយប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម-ប្រាជ្ញា ឫទ្ធានុភាព ផ្លាស់ប្ដូរថ្មីដើម្បីឯករាជ្យសេរីភាពនិងលទ្ធិសង្គមនិយម” ដែលត្រូវបានគណៈកម្មា ធិការឃោសនាអប់រំមជ្ឈឹមសហការជាមួយវិទ្យាស្ថាននយោបាយជាតិ ហូជីមិញនិងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមរៀបចំឡើង។
សិក្ខាសាលាបក្សកុម្មុយនិស្តវៀតណាម-ប្រាជ្ញា ឫទ្ធានុភាព ផ្លាស់ប្ដូរថ្មីដើម្បី ឯករាជ្យសេរីភាពនិងលទ្ធិសង្គមនិយម - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលានេះ (រូបថត៖ TTXVN) 

  បទអន្តរាគមន៍ចំនួន៦០បទរបស់បណ្ដាអ្នកវិទ្យាសាស្ត្រ តំណាង ស្ថាប័នបក្ស រដ្ឋ តំណាងថ្នាក់ដឹកនាំខេត្ត ក្រុង ជាច្រើន សុទ្ធតែអះអាងថា ការប្រសូត្រនៃបក្សកុម្មុយនិស្តវៀតណាមគឺជាប្រការ ជៀសវាងមិនបាននៃ ប្រវត្តិសាស្ត្រ សំដៅឆ្លើយតបនឹងសំណូមពរដណ្ដើមយកឯករាជ្យជាតិនិង អភិវឌ្ឍប្រទេសជាតិ។ ការដឹកនាំយ៉ាងត្រឹមត្រូវរបស់បក្សជាកត្តាគន្លឹះនៃ ជ័យជំនះទាំងអស់របស់បដិវត្តន៍ វៀតណាម។ ថ្លែងនៅសិក្ខាសាលានេះ សមាជិកប្រចាំការនៃគណៈលេខាលោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖

        “យើងរួមគ្នារំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់បក្ស ដើម្បី អះអាងយ៉ាងខ្លាំងក្លានូវរាល់សមិទ្ធផលដ៏មហិមារ ក៏ដូចជាដកបទពិសោធន៍ ដ៏ថ្លៃថ្លាក្នុងដំណើរការអភិវឌ្ឍរបស់បក្សក្នុងអំឡុងពេល៩០ឆ្នាំកន្លងមក។ ដោយឈរលើមូលដ្ឋាននោះ លើកឡើងដំណោះស្រាយសំដៅកសាង ពង្រឹងបក្សអោយបានរឹងមាំ ស្អាតស្អំ ពង្រីកកម្លាំងនៃប្រជាជាតិសង្គមនិយម ទាំងមូល ជំរុញយ៉ាងខ្លាំងក្លាបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារមាតុភូមិ រក្សា បរិយាកាសស្ថិរភាពផង។ អាស្រ័យហេតុនោះ ខិតខំប្រឹងប្រែងនាំវៀតណាម ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប ប្រកៀកស្មានឹងមហាអំណាចលើ ពិភពលោកដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញនិងប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ