សិក្ខាសាលាវិទ្យាសាស្ត្រ “វិទ្យាស្ថានការពារប្រទេស-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍”

(VOVworld) – “វិទ្យាស្ថានការពារប្រទេស-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍” ជា
ប្រធានបទសិក្ខាសាលាវិទ្យាសាស្ត្រដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ធ្នូ នៅ
រដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតវិទ្យាស្ថាន
នេះ។បណ្ដាបទអន្តរាគមន៍នៅសិក្ខាសាលានេះបានអះអាងថា បន្ទាប់ពីឯកភាព
ប្រទេសជាតិ បក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈឹម-ក្រសួងការពារប្រទេសបាន
សំរេចលើការបង្កើតវិទ្យាស្ថានយោធាជាន់ខ្ពស់ ដែលជាវិទ្យាស្ថានការពារប្រទេស
នាបច្ចុប្បន្ន។នេះជាសេចក្ដីសំរេចដ៏ត្រឹមត្រូវនិងទាន់ពេលវេលា ជាកត្តាសំខាន់
ដើម្បីធានាឲ្យជួរកម្មាភិបាលជាន់ខ្ពស់របស់បក្ស រដ្ឋ កងទ័ព កាន់តែអភិវឌ្ឍន៍និង
 រីកធំធាត់ ឆ្លើយតបនឹងសំណូមពរ ភារកិច្ចរបស់បដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ