សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ រំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ធ្នូ សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ រំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២៤) ខួបលើកទី ៣៥ ទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ឆ្នាំ ២០២៤) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
ទិដ្ឋភាពនៅសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ រំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV) |
ដោយប្រធានបទ៖ “កងទ័ពប្រជាជនវៀតណាម - ប្រពៃណីវីរភាព បុព្វហេតុរុងរឿង កម្លាំងស្នូលក្នុងការកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូលប្រកបដោយភាពរឹងមាំ” សិក្ខាសាលាបានបញ្ជាក់ពីបរិបទប្រវត្តិសាស្ត្រ ការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការយោធាមជ្ឈិម ចំពោះដំណើរការកសាង ប្រយុទ្ធ រីកធំធាត់ និងជ័យជំនះដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាម។ អញ្ជើញថ្លែងមតិដឹកនាំសិក្ខាសាលា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអះអាងនូវគោលមាគ៌ា គោលជំហរដ៏ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សលើការកសាងកងទ័ពប្រជាជនវៀតណាម ការកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល កសាងប្រៀបការពារជាតិរបស់ប្រជាជនទាំងមូល ដោយផ្សារភ្ជាប់នឹងប្រៀបសន្តិសុខរបស់ប្រជាជនទាំងមុល ដើម្បីការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមសង្គមនិយម។ លោកប្រធានរដ្ឋក៏សង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសជាតិបានបញ្ជាក់ថា ផែនមហាសាមគ្គីប្រជាជនទាំងមូល គឺជាកម្លាំងដ៏ធំធេង ជាកត្តាសំខាន់ពិសេស ដើម្បីដណ្តើមយកជ័យជំនះលើសត្រូវឈ្លានពានទាំងអស់។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងមតិដឹកនាំសិក្ខាសាលា។ (រូបថត៖ VOV) |
នៅក្នុងសិក្ខាសាលា គណៈប្រតិភូទាំងអស់បានអះអាងនូវគោលមាគ៌ា គោលជំហរ ការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងលោកប្រធានហូជីមិញ ចំពោះដំណើរការកសាង ប្រយុទ្ធ រីកធំធាត់ និងជ័យជំនះដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមវីរភាព; សង្កត់ធ្ងន់លើចរិតលក្ខណៈបដិវត្តន៍ដ៏ថ្លៃថ្នូ ប្រពៃណីវីរភាព និងបុព្វហេតុដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជាការថែរក្សានិងពង្រីកវប្បធម៌ គុណសម្បត្តិរបស់«កងទ័ពលោកអ៊ុំហូ»ក្នុងយុគសម័យថ្មីផងដែរ៕