សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីវិធានការដើម្បីវៀតណាមអភិវឌ្ឍន៍និរន្តរភាព

(VOVWORLD) -នាថ្ងៃទី១៦សីហា នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញ បានរៀបចំសិក្ខាសាលាស្តីពី “លក្ខណៈសម្រាប់វៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងស្ថានភាពថ្មី”។ 


បទអន្តរាគមន៍ចំនួន៤០របស់អ្នកវិទ្យាសាស្ត្រ ថ្នាក់ ដឹកនាំ អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ក្នុងនិងក្រៅបណ្ឌិតសភា បានផ្ញើមកសិក្ខាសាលា  នូវការស្រាវជ្រាវពេញលេញទាំងទឹ្រស្តីនិងស្ថានភាពជាក់ស្តែងស្តីពីលក្ខណៈសម្រាប់ ការអភិវឌ្ឍន៍ឆាប់រហ័សប្រកបដោយនិរន្តរភាព។ តំណាងចូលរួមសិក្ខាសាលាសុទ្ធ តែវាយតម្លៃថា ទោះបីជាវៀតណាមទទួលបានសមិទ្ធិជាជំហានដំបូងក៏ដោយ ប៉ុន្តែ ស្ថានភាពជាក់ស្តែងសរឲ្យឃើញថា វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ នោះគឺខឿនសេដ្ឋកិច្ចមានការរីកចំរើនប៉ុន្តែមិនទាន់បាននិរន្តរភាព លទ្ធភាពប្រកួត ប្រជែងនៃខឿនសេដ្ឋកិច្ចនៅទាប ចំណាយធ្វើអាជីវកម្មខ្ពស់ ហើយគុណភាពនិងប្រ សិទ្ធភាពក៏នៅទាបដែរ។

        តំណាងនានាបានស្នើថា វៀតណាមគប្បីកសាងយុទ្ធសាស្ត្រការពារសន្តិសុខ ជាតិ សំដៅប្រឆាំងនឹងការបំពាន បំផ្លាញគ្រប់រូបភាព រក្សារឹងមាំបរិយាកាសសន្តិ ភាពដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាមឆាប់រហ័ស និងនិរន្តរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ