សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨ - ảnh 1
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨

(VOV)_សិក្ខាសាលាអន្តរជាតិលើកទី៨ ស្ដីអំពីសមុទ្រខាងកើត ដោយ​ប្រធានបទ៖
 សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្ដិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ ត្រូវ
បានប្រារព្វឡើងនាព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាកកណ្ដាលវៀតណាម)។ ដំណាងជាតិនិងអន្តរជាតិចំនួន​២០០នាក់បានអញ្ជើញចូលរួម។
ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត ​Nguyen Vu Tung នាយកវិទ្យាស្ថានកិច្ចការ
បរទេស បានអោយដឹងថា៖

          “ សិក្ខាសាលាឆ្នាំនេះ ជាវេទិកាវមួយដើម្បីអ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ ​ពិភាក្សាអោយ
បានស៊ីជំរៅ​ថែមទៀត អំពីវិស័យប្រវត្តិសាស្ត្រ គតិយុត្តិ សេដ្ឋកិច្ច ​នយោបាយ សន្តិសុខ 
បរិស្ថាន ដែលទាក់ទិនដល់សមុទ្រខាងកើត។ ពីនោះ​ជួយអោយសហគមន៍ក្នុងតំបន់
និងអន្តរជាតិយល់ដឹងច្បាស់ថែមទៀត អំពី​ជំលោះនៅសមុទ្រខាងកើត។ ហើយបំភ្លឺ
ឧបសគ្គនិងបញ្ហាប្រឈម ដែលតំបន់​កំពុងរងឥទ្ធិពល​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ