សិក្ខាសាលាវាយតំលៃកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ២០១១

សិក្ខាសាលាវាយតំលៃកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ២០១១ - ảnh 1
សិក្ខាសាលាវាយតំលៃកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ២០១១


       VOV-នាថ្ងៃទី១៦សីហានៅក្រុងហាណូយ អធិការកិច្ចរដ្ឋាភិបាលវៀត​
ណាម​បានសហការជាមួយធនាគារពិភពលោក (WB) និងអ្នកធ្វើហិរញ្ញប្បទាន​រៀបចំសិក្ខាសាលាវាយតំលៃកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ (VACI)
ឆ្នាំ២០១១។​ ថ្នាក់ដឹកនាំអធិការកិច្ចរដ្ឋាភីបាលនិងធនាគារពិភពលោក​បាន​សង្កត់
ធ្ងន់ថា កំរិតពុករលួយកំពុងមាននិន្នាការកើនឡើងក្នុងបណ្ដាវិស័យ​សេដ្ឋកិច្ចសង្គម
នៅវៀតណាម។ បទពិសោធនៅវៀតណាមនិងពិភពលោកបាន​សឲ្យឃើញថា អាចរារាំងគ្រោះពុករលួយដោយការបើកចំហរតម្លាភាព ក្នុងនោះ​ប្រគល់សិទ្ធិឲ្យ ប្រជាជនចូលរួមបង្កាប្រឆាំងអំពើរពុករលួយជាដំណោះស្រាយសំខាន់មួយ។ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម Nguyen Duc Hanh បានឲ្យដឹងថា៖

        “ក្រោយរយៈពេលជាង១ឆ្នាំអនុវត្តគំរោងការ VACI ២០១១ បាន​ពង្រីក​នូវ​តួនាទីជាស្ពានដើម្បីការផ្ដើមគំនិតរបស់សហគមន៍បានមកដល់នឹងបណ្ដាស្ថាប័ន​
គ្រប់គ្រងរដ្ឋ។ សិក្ខាសាលាថ្ងៃនេះជាឱកាសដើម្បីអធិការកិច្ចរដ្ឋាភិបាល ធនាគារ ពិភពលោកនិងអ្នកធ្វើហិរញ្ញប្បទាននិងម្ចាស់គំរោងការរួមគ្នាពិភាគ្សាផ្ដើមគំនិតឲ្យ
កម្មវិធី VACI ២០១៣-២០១៥ លើស្មារតីផ្លាស់ប្តូរថ្មីពង្រីក​ឧត្តមភាព​កែលំអរ​ចំណុចមិនទាន់មានប្រសិទ្ធភាពរបស់ VACI ២០១១៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ