សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot


សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot - ảnh 1
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot (CNN)

        Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាសិក្ខាសាលាការសន្ទនាស្ដីពីវៀតណាម​ដែល
​បានរៀបចំនៅដេប៉ាទីម៉ង់វៀតណាមវិទ្យាចំណុះមហាវិទ្យាល័យ Paris Diderot
នា​រសៀលថ្ងៃទី២១ឧសភាក្រុមស្រាវជ្រាវអំពីសមុទ្រខាងកើតនៅបារាំងបាន
រៀបចំការសន្ទនាដោយប្រធានបទ ជំលោះនៅសមុទ្រខាងកើត៖ជ្រុងជ្រោយ
គត្តិយុត្តិរបៀប​ទាក់ទងរបស់វៀតណាម។​ វាគ្មិននៃការសន្ទនានេះជាអ្នកស្រាវ
ជ្រាវ Nguyen Hoai Tuong សមាជិកនៃក្រុមសមុទ្រខាងកើតនៅបារាំង អនុប្រធាន
សមាគមអ្នក​ជំនាញការ​និងវិទ្យាសាស្ត្រវៀតណាម (AVSE)។

        លោក Nguyen Hoai Tuong បានប្រមូលផ្ដុំវិភាគជំលោះអំពីដែនដីនិង​ដែន​
សមុទ្រ​នៅសមុទ្រខាងកើត ផ្ដោតទៅលើទ្រឹស្តីគ្មានមូលដ្ឋានអំពីរបស់ដែល​ហៅ​
ថា ខ្សែ៩កំណាត់ក៏ដូចជាការទាមទាគ្មានមូលដ្ឋានអំពីអធិបតេយ្យភាពរបស់ចិន។
លោកក៏បានឧទ្ទេសនាមឯកសារដែលទទួលបានដូចជាសេចក្តីថ្លែងការណ៍ស្ដីពី
ការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឯកសារកំពុងឆ្ពោះ
​ទៅ​ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ វាគ្មិនក៏បានរំលឹករាល់បំរ៉ែ
បំរួល​ជំលោះ​និងភាពតានតឹងនាពេលថ្មីៗនេះដែលទាក់ទិនដល់សមុទ្រខាងកើត
ពិសេសគឺសកម្មភាពសាងសង់ដោយទ្រង់ទ្រាយធំរបស់ចិននៅដំបន់មានជំលោះ
ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ​ឆ្នាំ
១៩៨២ (UNCLOS) ជាមូលដ្ឋានគត្តិយុត្តិដើម្បីដោះស្រាយជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ