សិក្ខាសាលាស្ដីពី៖សមាហរណកម្មអាស៊ានតាមរយៈច្បាប់

សិក្ខាសាលាស្ដីពី៖សមាហរណកម្មអាស៊ានតាមរយៈច្បាប់ - ảnh 1
សិក្ខាសាលាស្ដីពី៖សមាហរណកម្មអាស៊ានតាមរយៈច្បាប់(TTXVN)

          (VOV)_នាព្រឹកថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ (វៀតណាម) បានប្រព្រឹត្ត
ទៅ​សិក្ខាសាលាស្ដីពី៖សមាហរណកម្មអាស៊ានតាមរយៈច្បាប់  ដោយប្រធានបទ៖  សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ដំណាងជាង១០០នាក់ជាមន្ត្រីរដ្ឋាភិបាល  អ្នកប្រាជ្ញ  អ្នកជំនាញការអំពីច្បាប់នៃប្រទេសសមាជិកអាស់ានទាំង១០ និងដំណាងនៃបណ្ដា
វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ នៃប្រទេសចំនួន២០លើ​ពិភពលោក បាន​ចូលរួមសិក្ខា
សាលា។ ថ្លែងមតិនៅទីនេះ អនុរដ្ឋ​មន្ត្រីក្រសួងការបរទេសវៀតណាម លោក Ho
Xuan Son បានសង្កត់​ធ្ងន់ថា៖ 

          “ ការផ្តួចផ្តើមគំនិតរមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺម្ចាស់ការសកម្ម ធ្វើសមាហរណកម្មជាមួយអន្តរជាតិ។ តាមនោះ វៀតណាមជានិច្ច​កាលគោរពរាល់ គោលការណ៍ជាសារវន្តនៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោល
ការណ៍ប្រតិបត្តិនានារបស់តំបន់។ វៀតណាម​គាំទ្រការលើកកំពស់តួនាទីរបស់ច្បាប់  ក្នុងការចងសម្ព័ន្ធ និងកសាងសហគមន៍អាស៊ាន។ វៀតណាមជានិច្ចកាលជាសមា
ជិក សកម្ម ម្ចាស់ការក្នុងការ​ចរចារធម្មនុញ្ញអាស៊ាន ក៏ដូចជាការបញ្ជូលធម្មនុញ្ញ អាស៊ានចូលក្នុងជីវភាពរស់នៅ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ