សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអាហ្សង់ទីន

សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអាហ្សង់ទីន - ảnh 1
សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអាហ្សង់ទីន (Image: VNA)


(VOVworld) – ភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើតផ្តើមឡើង
ពីការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគឺជា
ប្រធានបទនៃ សិក្ខាសាលាមួយដែលគណៈកម្មាធិការទទួលបន្ទុកបញ្ហានៅ
អាស៊ីចំណុះក្រុមប្រឹក្សា ទំនាក់ទំនងអន្តរជាតិអាហ្សង់ទីន (CARI) បានរៀបចំ
ឡើង នាថ្ងៃទី ៥ សីហា នៅរដ្ឋធានី Buenos Aires ដោយមានការចូលរួមរបស់
អ្នកស្រាវជ្រាវនិងអ្នកប្រាជ្ញ អាហ្សង់ទីនយ៉ាងច្រើនកុះករ។ នៅសិក្ខាសាលា
លើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Nguyen Dinh Thao បានលើកច្បាស់ថា៖ ទង្វើរបស់ចិនមិនត្រឹមតែរំលោភលើអនុសញ្ញានៃ អ.ស.ប.
ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ប៉ុណ្ណោះទេថែមទាំងដើរផ្ទុយទៅនឹង
សេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតដែល
ចិនបានចុះហត្ថលេខាជាមួយសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)
នាឆ្នាំ ២០០២ ទៀតផង។

ឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា៖វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ
និងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ទន្ទឹមនឹងនោះ លោក Nguyen Dinh Thao ក៏បានលើកច្បាស់ការផ្តួចផ្តើមគំនិតរបស់វៀតណាមក្នុងការដោះស្រាយជំលោះលើ
សមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិសំដៅរក្សា
សន្តិភាពនិងសន្តិសុខក្នុងតំបន់ក៏ដូចជាលើសកលលោកផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាហ្សង់ទីន លោកស្រី Maria Amelita C. Aquino បានរិះគន់មហិច្ឆិតាទន្ទ្រានកាន់កាប់សមុទ្រខាងកើតតាមរយៈសេចក្តីថ្លែងការគ្មាន
មូលដ្ឋានអំពី “ខ្សែ ៩ កំណាត់” ដែលរំលោភលើតំបន់ដែនសមុទ្ររបស់ប្រទេសជិត
ខាងនានា។​ លោកស្រី Aquino បានឧទ្ទេសនាមអំពីការប្តឹងតវ៉ាចិន របស់ហ្វីលីពីន
ទាក់ទិនដល់កោះថ្មប្រោះទឹក Scarbourough (ឬ Huangyan តាមភាសាចិន) នៅ
តុលាកាពាអាជ្ញាកណ្ដាលអចិន្ត្រៃយ៍របស់ អ.ស.ប. (PCA)។ ក៏ក្នុងសិក្ខាសាលា
នេះដែរ នាយកវិទ្យាស្ថានសន្តិសុខ អន្តរជាតិនិងបណ្ដាបញ្ហាយុទ្ធសាស្ត្ររបស់
CARI លោក Julio A. Hang អះអាងថា៖ ការដែលចិនដាក់ស្ថានីយ៍ខួងប្រេងនៅ
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមដោយឯកតោភាគីគឺជាអំពើដ៏ធ្ងន់ធ្ងរ
ព្រមទាំង សឲ្យឃើញ ច្បាស់មហិច្ចតាទន្ទ្រានកាន់កាប់សមុទ្រខាងកើតរបស់
ចិនដែលបានបង្កភាពតានតឹងជាមួយប្រទេសជិតខាងនានាក្នុងនោះមាន
វៀតណាមនិងហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ