សិក្ខាសាលាសតិអារម្មណ៍ហូជីមិញ-តំលៃមនុស្សសាស្ត្រនិងអភិវឌ្ឍន៍


សិក្ខាសាលាសតិអារម្មណ៍ហូជីមិញ-តំលៃមនុស្សសាស្ត្រនិងអភិវឌ្ឍន៍ - ảnh 1
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh (baodulich.net.vn)

        Vovworld-ឆ្ពោះទៅរំលឹកខួបលើកទី១២៥នៃទិវាកំណើតរបស់លោកប្រធាន​
ហូជីមិញ នា​ព្រឹកថ្ងៃទី៨ឧសភានៅទីក្រុងហាណូយសិក្ខាសាលាវិទ្យាសាស្ត្រជាតិ
​ដោយ​ប្រធានបទ សតិអារម្មណ៍ហូជីមិញ-តំលៃមនុស្សសាស្ត្រនិងអភិវឌ្ឍន៍ត្រូវ
បានរៀបចំឡើង។

        ថ្លែងមតិនៅសិក្ខាសាលា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម​លោក
Dinh The Huynh បានអះអាងថា គោលដៅខ្ពស់បំផុតនៃលិទ្ធិ​មនុស្ស​សាស្ត្រ​ហូជីមិញ​
គឺ​​មនុស្សត្រូវបានរំដោះយ៉ាងដាច់ខាតនិងក្លាយទៅជាម្ចាស់ពិតប្រាកដនៃ​ប្រទេស
ជាតិ ពិភព​លោក។ នេះក៏ជាគ្រឹះស្ថានសតិអារម្មណ៍និងគោលមាគ៌ា​សំរាប់​រាល់
សកម្មភាព​របស់​បក្ស​កុម្មុយនីស្តវៀតណាមក្នុងដំណើរការតស៊ូ​បដិវត្តន៍ក្នុងប៉ុន្មាន
ឆ្នាំមុននេះក៏ដូចជា​បុព្វហេតុផ្លាស់ប្តូរថ្មីកសាងនិងអភិវឌ្ឍន៍​ប្រទេសជាតិនាបច្ចុប្បន្ន។

        “សតិអារម្មណ៍ហូជីមិញស្ដីពីលិទ្ធិសង្គមនិយមនិងកសាងលិទ្ធិសង្គមនិយម រួម
ជាមួយសតិអារម្មណ៍ម់ាក-ឡេនីន ជាគ្រឹះស្ថានសតិអារម្មណ៍ដើម្បីបក្ស​យើង​អភិវឌ្ឍន៍។
លិទ្ធិសង្គនិយមមិនត្រឹមតែបានការពារដ៏រឹងមាំសមិទ្ធិផលរបស់ប្រជាជាតិ​ប៉ុណ្ណោះទេ
ថែមទាំងធ្វើឲ្យប្រជាជនមានសុភមង្គលជនរួមជាតិសេរីភាព កសាង​និងអភិវឌ្ឍន៍ខឿន
សន្តិភាពសំរាប់ពិភពលោកសុភមង្គលសំរាប់ប្រជាជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ