សិក្ខាសាលា“សហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម”នៅឥណ្ឌា

(VOVworld)-ថ្លែងមតិនៅក្នុងសិក្ខាសាលា “សហប្រតិបត្តិការអាជីវកម្មជាមួយវៀត
ណាម” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥មករានៅឥណ្ឌា អតីតប្រធានសភាពាណិជ្ជ
កម្ម និងឧស្សាហកម្ម (MCCI)ឥណ្ឌាលោក Arun Kumar Saraf បានពិនិត្សថា វៀត ណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចសកម្មបំផុតក្នុមួយងតំបន់ដោយនាំចេញ
ផលិត ផលកសិកម្មនាំមុខពិភពលោកដូចជា អង្ករ កាហ្វេនិងម្រេចជាដើម។

        ក្នុងបទសន្ទរកថារបស់ខ្លួន លោក Ton Sinh Thanh ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅឥណ្ឌាបានអះអាងថា វៀតណាមនិងឥណ្ឌាជាខឿនសេដ្ឋកិច្ច ខ្លាំងចំនួន២ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅទ្វីបអាស៊ី។​ហើយ វៀតណាមជាសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីចំនួន១៣។ ពោលគឺ សហប្រ
តិបត្តិការជាមួយវៀតណាម អង្គភាពអាជីវកម្មឥណ្ឌាមិនត្រឹមតែដំណើរ ការស
កម្មភាពធ្វើអាជីវកម្មនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានឱកាសទាក់ទង
ផ្ទាល់ជាមួយនឹងទីផ្សារធំបំផុតលើពិភពលោកដូចជាអាមេរិក EU និងរុស្ស៊ី
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ