សិក្ខាសាលាអន្តរជាតិស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព

(VOVWORLD) -សិក្ខាសាលានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម  ការអភិវឌ្ឍប្រកបដោយចីរភាព  ធនធាន និងបម្រែបម្រួលអាកាសធាតុ។
សិក្ខាសាលាអន្តរជាតិស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព - ảnh 1 សិក្ខាសាលាអន្តរជាតិស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ មហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកកលវិទ្យាល័យជាតិហាណូយបានរួមសហការជាមួយគ្រឹះស្ថានបោះពុម្ព Springer (អាល្លឺម៉ង់) រៀបចំសិក្ខាសាលាអន្តរជាតិសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយប្រធានបទ“ ការផ្លាស់ប្តូរជាសកលនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីនៅអាស៊ី“។

សិក្ខាសាលានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម  ការអភិវឌ្ឍប្រកបដោយចីរភាព  ធនធាន និងបម្រែបម្រួលអាកាសធាតុ។ អ្នកជំនាញបានវាយតម្លៃថា នាបច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតនៃបម្រែបម្រួលអាកាសធាតុ។ នេះគឺជាគ្រោះអាសន្នមួយ ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដូច្នេះហើយ ចាំបាច់ត្រូវយកចិត្តទុកដាក់ អនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីម្ចាស់ការទប់ទល់ផងដែរ។

អញ្ជើញថ្លែងនៅទីនេះ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Truc Le សកលវិទ្យាធិការមហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកកលវិទ្យាល័យជាតិហាណូយបានសង្កត់ធ្ងន់ថា៖

 “ការប្រែប្រួលអាកាសធាតុសកលពិតជាជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ វៀតណាមពិតជានឹងរងផលប៉ះពាល់។ វៀតណាមត្រូវប្រើប្រាស់ប្រភពកម្លាំងយ៉ាងធំធេងដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ហេតុដូច្នេះហើយ វៀតណាមគប្បីមានសម្លេងរួមក្នុងការវាយតម្លៃអំពីបម្រែបម្រួលអាកាសធាតុ ដែល ជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្ដេចផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ