សិក្ខាសាលាអន្តរជាតិអំពីបញ្ហាលើសមុទ្រខាង កើត

(VOVworld) – សិក្ខាសាលាអន្តរជាតិអំពីបញ្ហាលើសមុទ្រខាងកើតដោយ ប្រធានបទ “ការត្រូតពិនិត្យភាពតានតឹងលើសមុទ្រខាងកើត” បានរៀបចំឡើងនៅ រដ្ឋធានី
វ៉ាស៊ីនតោន អាមេរិក​​ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៥ និងទី ៦ មិថុនា ដោយមាន
 ការចូលរួមរបស់តំណាងចំនួន ២៥០ នាក់ មកពីអាមេរិក ចិន ឥណ្ឌា ជប៉ុន ហ្វិលីពីន
និងវៀតណាម។ សិក្ខសាលាលើកនេះប្រមូលផ្តុំទៅលើបញ្ហានានាគឺ៖ សារៈសំខាន់
នៃសមុទ្រខាងកើត បំរែបំរួលនាពេលថ្មីៗនេះលើសមុទ្រខាងកើត និងសមុទ្រខាង
កើតចំពោះស្ថានភាពនយោបាយក្នុងតំបន់ តួនាទីនៃច្បាប់អន្តរជាតិក្នុងការត្រូតពិនិត្យ
ជំលោះនានាលើសមុទ្រខាងកើត ជាដើម។ ថ្លែងមតិ ក្នុងសិក្ខាសាលា ឧបការីយ៍ស្តីទី
រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបណ្ដា បញ្ហាក្នុងតំបន់អាស៊ីបូព៌ារនិងប៉ាស៊ីហ្វិក
លោក Joseph Yun បានអះអាងថា៖ អាមេរិកមិនគាំទ្រភាគីណាមួយឡើយក្នុងជំលោះ
អធិបតេយ្យភាពបូរណភាពដែន ដីនិងដែនសមុទ្រទេ។ បណ្ដាការទាមទានេះត្រូវបាន
ឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃ អ​.ស.ប. អំពីច្បាប់សុមទ្រ (UNCLOS)
។អាមេរិកសង្ឈឹមថា៖ ចិននិងអាស៊ាននឹងចាប់ផ្តើមការពិភាក្សាអំពីក្រមប្រតិបត្តិ
តំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ សំដៅដោះស្រាយជំលោះ។ បណ្ដាអ្នកជំនាញការចាត់ទុកថា៖ ជំលោះអាធិបតេយ្យភាពបូរណភាពដែនសមុទ្រ លើសមុទ្រខាងកើតគឺជាបញ្ហាសន្តិសុខបន្ទាន់បំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

សិក្ខាសាលាអន្តរជាតិអំពីបញ្ហាលើសមុទ្រខាង កើត - ảnh 1
សិក្ខាសាលាអន្តរជាតិអំពីបញ្ហាលើសមុទ្រខាងកើតដោយ ប្រធានបទ “ការត្រូតពិនិត្យភាពតានតឹងលើសមុទ្រខាងកើត” (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ