សិក្ខាសាលាអន្តរជាតិអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៥បើកនៅទីក្រុងហូជីមិញ

សិក្ខាសាលាអន្តរជាតិអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៥បើកនៅទីក្រុងហូជីមិញ - ảnh 1

(VOVworld) - នាថ្ងៃទី៤ មិថុនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៥ដោយមានការ
ចូលរួមរបស់អ្នកជំនាញការជួរមុខ អ្នកប្រាជ្ញ អាជីវករ មកពីសាកលវិទ្យាល័យ វិទ្យា
ស្ថានស្រាវជ្រាវនានានៅក្នុងនិងក្រៅប្រទេស។នៅទីនេះ បណ្ដាតំណាងបានដំណើរ
ការវិភាគព័ត៌មាននិងចែករំលែកលទ្ធផលស្រាវជ្រាវក្នុងវិស័យ marketing អាជីវកម្ម
អន្តរជាតិ សេដ្ឋកិច្ច ហិរញ្ញវត្ថុនិងគណនេយ្យជាដើម ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍
ក្នុងការកសាងផែនការនិងអភិវឌ្ឍន៍គោលនយោបាយសេដ្ឋកិច្ច ដោះស្រាយវិបត្តិ។សិក្ខាសាលានេះគឺជាស្ពានតភ្ជាប់រវាងសាកលវិទ្យាល័យ ក្រុមហ៊ុនវៀតណាមជា
មួយសាកលវិទ្យាល័យ អ្នកស្រាវជ្រាវនានាលើពិភពលោក ឆ្ពោះទៅគោលដៅគឺ
គ្រប់គ្រងនិងប្រតិបតិ្តអង្គភាពអាជីវកម្មប្រកបដោយប្រសិទ្ធភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ