សិក្ខាសាលា៤០ឆ្នាំទំនាក់ទំនង EU - អាស៊ានឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ

(VOVworld) - សិក្ខាសាលា៤០ឆ្នាំទំនាក់ទំនង EU - អាស៊ានឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ
 បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ មេសា នៅឥណ្ឌូនេស៊ីដោយមានការចូលរួម
របស់ឯកអគ្គរដ្ឋទូតមួយចំនួន អ្នកជំនាញការស្រាវជ្រាវនិងអ្នកប្រាជ្ញា។សិក្ខាសាលា
ផ្ដោតលើការពិភាគ្សានិងវាយតំលៃអំពីដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងរវាងសហ
ភាពអឺរ៉ុប (EU) និងសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសគឺ
ការសាកល្បងដែលភាគីទាំងពីរត្រូវប្រឈមមុខនាពេលខាងមុខក៏ ដូចជាវិស័យ
សហប្រតិបតិ្តការពោរពេញទៅដោយសក្ដានុភាពរវាងអាស៊ាននិង EUផងដែរ។ឯក
អគ្គរដ្ឋទូត EU ប្រចាំនៅអាស៊ានលោក Francisco Fontan Pardo ចាត់ទុកថា នាពេល
កន្លងទៅ ភាគីទាំងពីរបានសហប្រតិបតិ្តការប្រកបដោយ ប្រសិទ្ធិភាពលើវិស័យជា
ច្រើនដូចជានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារ ជាតិ សន្តិសុខនិងជួបប្រា
ស្រ័យប្រជាជន។EU ក៏មានកម្មវិធីមួយចំនួនសំដៅជួយ ឧបត្ថម្ភប្រទេសអាស៊ាន
ទប់ទល់ទៅនឹងការសាកល្បងសន្តិសុខក្រៅប្រពៃណីនិង បម្រែបម្រួលអាកាស
ធាតុ។EUនាបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មធំទី២របស់ អាស៊ានដោយទទួលបាន
តំលៃផ្លាស់ប្ដូរពាណិជ្ជកម្មទំនិញនិងសេវាកម្មទ្វេភាគី ចំនួន២៤០ពាន់លានអឺរ៉ូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ