សកម្មភាពការពារបរិស្ថានត្រូវតែពឹងផ្អែកទៅលើប្រជាជន

សកម្មភាពការពារបរិស្ថានត្រូវតែពឹងផ្អែកទៅលើប្រជាជន - ảnh 1
លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងកិច្ចប្រជុំ


(VOVworld)- សកម្មភាពការពារបរិស្ថានត្រូវតែពឹងផ្អែកទៅលើប្រជាជន។​នេះជា ការអះអាងរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក
Nguyen Thien Nhan នៅក្នុងការផ្តល់អនុសាសន៍បង្ហាញមុខគណៈបញ្ជា ណែនាំ
កម្មវិធីសហការចូលរួមការពារបរិស្ថាននិងទប់ទល់ជាមួយបំរ៉ែបំរួលអា កាសធាតុ រួមទាំងអនុវត្តកម្មវិធីសកម្មភាពដំណាក់កាល២០១៦-២០២០ រៀបចំឡើងនាថ្ងៃទី
១៥មេសា។ នៅទីនេះ លោក Nguyen Thien Nhan បានស្នើឲ្យឧបសក ឧបាសិការ នៃ៤០អង្គការសាសនាទូទាំងប្រទេស បន្តពង្រីកនូវតួនាទីកំណត់ ទិសដៅនៃ
ទង្វើការពារបរិស្ថានសម្រាប់ប្រជាជនតាមសហគមន៍។ ទន្ទឹមជាមួយ គ្នានោះ ត្រូវរួមសហការជិតស្នីទ្ធជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ ក្រសួង ធនធាននិងបរិស្ថានរួមទាំងស្ថាប័នទាក់ទិននានា ដើម្បីចលនា ការអនុវត្តនិង ឃ្លាំមើលការអនុវត្តការងារការពារបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ
របស់ស្ថាប័ណរដ្ឋ អង្គភាពអាជីវកម្ម អង្គការនិងបុគ្គលពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ