សកម្មភាពឆ្ពោះទៅកុមារមានស្ថានភាពលំបាកពិសេសក្នុងឱកាសពិធីបុណ្យសំពះព្រះខែ

សកម្មភាពឆ្ពោះទៅកុមារមានស្ថានភាពលំបាកពិសេសក្នុងឱកាសពិធីបុណ្យសំពះព្រះខែ - ảnh 1
ក្តីសប្បាយរីករាយរបស់កុមារពិការដែលបានទទួលអំណោយក្នុងឱកាស
ពិធីបុណ្យសំពះព្រះខែ (រូបថតៈThế Hải )


(VOVworld)-ក្នុងពិធីបុណ្យសំពះព្រះខែឆ្នាំ២០១៥នេះ មូលនិធីគាំពាកុមារខេត្ត Thua
Thien –Hue បានរួមផ្សំជាមួយស្រុកមួយចំនួនក្នុងខេត្ត រៀបចំពិធីបុណ្យ “រាត្រីសំពះ
ព្រះខែ”​និងប្រគល់អំណោយជាង២ពាន់ចំណែក សម្រាប់កុមារមាន ស្ថានភាព
លំបាកជាពិសេស។ លោកស្រី Vo Kim Khanh អនុប្រធានសាខាគាំពា សង្គមថែទាំ
កុមារខេត្ត Thua Thien –Hue បានឲ្យដឹងថា៖

        “យើងខ្ញុំបានប្រមូលផ្តុំរៀបចំ “រាត្រីសំពះព្រះខែ”មួយ សម្រាប់កុមាមាន
ស្ថាន ភាពលំបាកពិសេសលើខេត្តទាំងមូល។​យើងខ្ញុំបានប្រមូលផ្តុំកម្លាំងជាច្រើន ពីបណ្តាអង្គការនយោបាយសង្គម ក៏ដូចជានៅសហគមន៍ ដើម្បីជូនអាហាររូប បករណ៍និងអំណោយសម្រាប់ប្អូនៗ​។”

        ត្រៀមរៀបចំឲ្យបុណ្យសំពះព្រះខែ មជ្ឈមណ្ឌលកិច្ចការសង្គមខេត្ត Lao Cai ក៏បានសហការជាមួយបណ្តាអង្គការ ជនសម្បុរសធម៌នានា រៀបំទិវាបុណ្យសំពះ
ព្រះខែសម្រាប់កុមារពិការ កុមារកំព្រាដែលកំពុងនៅមជ្ឈមណ្ឌលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ