សកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សាវរីយ៍ទិវានារីវៀតណាមនៅម៉ាឡេស៊ី

សកម្មភាពជាក់ស្ដែងរំលឹកខួបអនុស្សាវរីយ៍ទិវានារីវៀតណាមនៅម៉ាឡេស៊ី - ảnh 1
កូនប្រសារស្រីវៀតណាមផ្លាស់ប្ដូរមតិជាមួយអ្នកជំនាញការខាងយុត្ថិធម៌ម៉ាឡេស៊ី (រូបថត៖Hoang Nhuong/TTXVN)

(VOVworld) - នាថ្ងៃទី១៥ តុលា ក្លឹបនារីវៀតណាមនៅម៉ាឡេស៊ីបានសហការ
ជាមួយស្ថានទូតវៀតណាមប្រចាំនៅទីនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវានារី
វៀតណាម (ថ្ងៃទី២០ តុលា) ដោយមានសកម្មភាពជាក់ស្ដែងជាច្រើន។ស្ថានទូត
វៀតណាមបានអញ្ជើញលោក Richard Quah ជាមន្ត្រីមួយរូបដែលធ្វើការក្នុងផ្នែក
តុលាការម៉ាឡេស៊ីមកសំណេះសំណាល ផ្លាស់ប្ដូរមតិជាមួយសហគមន៍កូនប្រសារ
ស្រីវៀតណាមនៅទីនេះ ស្ដីអំពីបញ្ហាខាងយុត្តិធម៌ដែលពួកគេជួបប្រទះ។ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong បានសង្កត់ធ្ងន់ថា បក្ស
និងរដ្ឋនិយាយរួមក៏ដូចជាស្ថានទូតនិយាយដោយឡែក ជានិច្ចកាលយកចិត្តទុក
ដាក់ដល់ជីវភាពរស់នៅរបស់សហគមន៍នារីវៀតណាមដែលរៀបការជាមួយជន
បរទេស។ការអញ្ជើញអ្នកជំនាញការខាងយុត្តិធម៌មកផ្លាស់ប្ដូរមតិ ចែករំលែក
ជាមួយកូនប្រសារស្រីវៀតណាមនៅម៉ាឡេស៊ីគឺសំដៅបម្រើគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ