សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

(VOVworld) - ​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់
លោកប្រធានហូជីមិញ នារសៀលថ្ងៃទី១៩ ឧសភា នៅស្រុក Cu Lao Dung ខេត្ត
Soc Trang ភាគខាងត្បូងវៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បាន
សហការជាមួយសម្ព័ន្ធយុវជនខេត្ត Soc Trang រៀបចំវេទិការយុវជនដោយប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញពីការយល់ដឹងដល់
ការធ្វើសកម្មភាព”។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1
វេទិការយុវជនដោយ ប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធាន
ហូជីមិញពីការយល់ដឹងដល់ការធ្វើសកម្មភាព”នៅខេត្ត Soc Trang (រូបថត៖thanhnien.com.vn)

ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមនាថ្ងៃទី១៩ ឧសភា ក៏បានរៀបចំទិវាបុណ្យ “គ្រូពេទ្យធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ ស្ម័គ្រចិត្តដើម្បីសុខភាពសហ
គមន៍ឆ្នាំ២០១៥”។សម្ព័ន្ធយុវជនខេត្ត Dong Nai ភាគកណ្ដាលវៀតណាមបានរៀបចំ
ពិធីលើកសរសើរយុវជនជាគំរូចំនួន២៥០នាក់ និងជំនួបប្រាស្រ័យជាមួយកម្មាភិ
បាលបដិវត្តន៍ជើងចាស់នានា។សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យ ដោយប្រធានបទ “បំភ្លឺ
សុបិន្តកុមារ Binh Thuan”។”ខែឧសភានឹកលោកប្រធាន ហូជីមិញ”ជាប្រធានបទ
ទូទៅនៃបណ្ដាសកម្មភាពឆ្ពោះទៅទិវាកំណើតលើកទី ១២៥របស់លោកប្រធាន
ហូជីមិញ ដែលត្រូវបានគណៈកម្មាធិការឃោសនានិង អប់រំខេត្ត Lao Cai ភាគខាង
ជើងវៀតណាមបំផុសឡើងនាពេលកន្លងទៅ។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2
ពិធីអុធធូបរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅរុស្ស៊ី (រូបថត៖VOV)

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធាន
ហូជីមិញក៏ត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោកផងដែរ។នា
រសៀលថ្ងៃទី១៩ ឧសភា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម សមាគមមិត្ត
ភាពឡាវ-វៀតណាម សមាគមមិត្តភាពថៃ-វៀតណាម បានសហការជាមួយសមា
គមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម-ថៃ ទៅទស្សនានិងអុធ
ធូបនៅមណ្ឌលរក្សាទុកវត្ថុអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្ត Kham-
mouane របស់ឡាវ និងខេត្ត Nakhon Phanom របស់ថៃ។នាថ្ងៃដដែលស្ថានទូតវៀត
ណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀបចំពិធីមីទ្ទិញនិងអនុវត្តផែនការបន្តជំរុញខ្លាំង
ការសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ។នៅសហ
ព័ន្ធរុស្ស៊ីក៏បានប្រព្រឹត្តទៅសកម្មភាពនានាដូចជាពិធីមិទ្ទិញនិងពិធីអុធធូបរំលឹកខួប
អនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ