សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២គកញ្ញា


សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២គកញ្ញា - ảnh 1
សកម្មភាពជាច្រើនរំលឹកខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២គកញ្ញា (VNP)

        Vovworld-កម្មវិធីជួបប្រាស្រ័យសិល្បៈយុវជនដោយប្រធានបទ ជំនឿជាក់​
វៀតណាម កំលាំងពលំវៀតណាម អំណរខួបលើកទី៧០ទិវាបដិវត្តន៍ខែសីហានិង
​បុណ្យជាតិទី២កញ្ញាបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២២សីហានៅទីលាន Ba Dinh
ទីក្រុងហាណូយ។ កម្មវិធីមានការចូលរួមរបស់សិល្បករសិល្បការិនីជាង២០០​នាក់
និងមហាជនជាង១ពាន់នាក់។ កម្មវិធីមានអត្ថន័យអប់រំជំនាន់វ័យក្មេងស្នេហា​ជាតិ
ឆ័ន្ទះខ្លួនទីពឹងខ្លួនបំណងប្រាថ្នាសន្តិភាពនៃប្រជាជាតិ អះអាងកិច្ចដឹកនាំ​របស់​បក្សកុម្មុយនីស្តវៀតណាមចំពោះបុព្វហេតុរំដោះប្រទេសជាតិកសាងនិង​ការពារមាតុ
ប្រទេស។

        នាយប់ថ្ងៃដដែល នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ឌវីរជនយុទ្ធជនពលីខេត្ត Bac Ninh
បានប្រព្រឹត្តទៅរាត្រីមហោស្រព ចង្វាក់មាតុភូមិនិងមហោស្រពចម្រៀង​ចេញ​ដំណើរ
យុវជនកុម្មុយនីស្តហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ