សកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣

(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តាម រយៈប្រព័ន្ធវីដេអូ (Video Conference)។
សកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំទាំងអស់នេះ

សកម្មភាពដំបូងក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) និងកិច្ចប្រជុំគណៈកម្មាធិការ (SOM) អាស៊ាន  រួមទាំងកិច្ចប្រជុំ SOM នៃគណៈកម្មាធិការសន្ធិសញ្ញាអាស៊ី - បូព៌ា ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) បានប្រ ព្រឹត្តទៅនាថ្ងៃទី ៧ ខែកញ្ញា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រ ព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ តំណាងប្រធានអាស៊ាន ២០២០ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំទាំងអស់នេះ។

នៅបណ្តាកិច្ចប្រជុំដែលបានលើកឡើងខាងលើ ក្រុមរដ្ឋមន្រ្តីនឹងផ្តោតការពិភាក្សាអំពីការវិវត្តយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងតំបន់និងនៅលើពិភពលោក ក៏ដូចជាដាក់ចេញនូវដំណោះស្រាយដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត។ ក្រុមរដ្ឋមន្រ្តីក៏នឹងចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពីវិធានការណ៍សំដៅបង្កើនកិច្ចសហប្រតិបត្តិការ រក្សានិងជំរុញសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ក្នុងនោះប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងដើម្បីអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆាប់ៗ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ