សកម្មភាពតបស្នងសងគុណគ្រួសាគោលនយោបាយក្នុងឱកាសទិវាយុទ្ធជនពលីពិការវៀតណាម


សកម្មភាពតបស្នងសងគុណគ្រួសាគោលនយោបាយក្នុងឱកាសទិវាយុទ្ធជនពលីពិការវៀតណាម  - ảnh 1
សកម្មភាពតបស្នងសងគុណគ្រួសាគោលនយោបាយក្នុងឱកាសទិវាយុទ្ធជនពលីពិការវៀតណាម (Image: VOV)

(VOVworld) – ក្នុងឱកាសរំលឹកវិញ្ញខ័ណ្ឌលើកទី ៦៨ ទិវាយុទ្ធជនពលីពការ
វៀតណាម ថ្ងៃទី ២៧ កក្កដា នាថ្ងៃទី ២៤ កក្កដា តំណាងគណៈកម្មាធិការ
ទទួល បន្ទុកតំបន់ពារយ័ព្យរួមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Yen
 Bai ភាគខាង ជើងវៀតណាមបានទៅសាកសួរសុខទុកនិងជូនអំណោយ
សំរាប់គ្រួសារបណ្ដា វីរៈអ្នកម្តាយវៀតណាមនិងគ្រួសារគោលនយោបាយ
អ្នកមានគុណូបការៈក្នុង តំបន់។ ចាប់ពីថ្ងៃទី ១៧ ដល់ទី​២៧ កក្កដា គណៈ
ង វៀតណាម) ខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) និង ខេត្ត  Soc
rang (ភាគខាងត្បូងវៀតណាម)។ ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៦ កក្កដា
 សកម្មភាពរំលឹក វិញ្ញណខ័ណ្ឌលើកទី ៦៨​ ទិវាយុទ្ធជនពលីពិការវៀតណាម
​ជាច្រើនត្រូវបានរៀប ចំឡើងនៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ
វៀតណាមនៅ Dong Mo Son Tay ជាយទីក្រុងហាណូយ។ ខ្លឹមសារលេច
ធ្លោក្នុងព្រឹត្តិការណ៍នេះគឺជា មហាពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល
ជូនវីរជននិងយុទ្ធជនពលី។

នាយប់ថ្ងៃទី ២៤ កក្កដា នៅទីក្រុង Da Nang បានរៀបចំពិធីរំលឹកវិញ្ញខ័ណ្ឌ
 ទិវាយុទ្ធជនពលីពិការវៀតណាម។ ក្នុងកម្មវិធីមានបណ្ដាសកម្មភាពជួប
ប្រាស្រ័យ ជួបសំណះសំណាលអំពីប្រពៃណីរបស់បណ្ដាអង្គភាពប្រយុទ្ធ
ដែលសមាគមអាជី វករជាអតីតយុទ្ធជនទីក្រុង Da Nang បានរៀបចំឡើង។

នាថ្ងៃទី ២៥ កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទៅ
សាកសួរសុខទុក្ខបណ្ដាយុទ្ធជនពិការនៅមជ្ឈមណ្ឌលថែទាំយុទ្ធជន
ពិការស្រុក Duy Tien ខេត្ត Ha Nam  (ភាគខាងជើងវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ