សកម្មភាពមានអត្ថន័យជាច្រើនសម្រាប់កុមារក្នុងបុណ្យសំពះព្រះខែ

(VOVworld)-នាយប់ថ្ងៃទី៧កញ្ញា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅកម្មវិធី “ពិធីបុណ្យព្រះច័ន្ទ-បំភ្លឺបំណងប្រាថ្នារបស់កុមារវៀត​ណាម”
ឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានមានប្រសាសន៍ថា៖

       “ក្នុងករណីណាក៏ដោយ ក៏គួរតែចុះមកជាមួយប្អូនក្មួយៗ និងអនុវត្តន៍សិទ្ធិ
របស់ខ្លួនគឺសិទ្ធិបានលេងសប្បាយ។ខ្ញុំមានបំណងថា គណៈកម្មាធិការបក្ស រដ្ឋ
អំណាចគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល សហការថែទាំកុមារ ពីព្រោះថា ពួក
វាជាអនាគតនៃប្រទេសជាតិ”។

       ក្នុងក្របខ័ណ្ឌនៃកម្មវិធី នាថ្ងៃទី៧កញ្ញា កុមាររាប់ពាន់នាក់ បានចូលរួម សកម្ម
ភាពជាច្រើន ដូចជា ទៅទស្សនាកេរិ៍តំណែលប្រវត្តិសាស្រ្ត លេងល្បេង ប្រជា
ប្រិយ​ ប្រឡងគំនូរ និងនិទានរឿងអំពីជីវភាពរស់នៅជាដើម។ ប្អូនៗក៏ បានទទួល
អំណោយជាច្រើននិងអាហារូបករណ៍ចំនួន៣០០ចំណែកពីបណ្តា អង្គភាពអាជីវ
កម្មនិងសម្បុរសជន។ ប្អូន Lieu Hoang Phu មកពីខេត្ត Soc Trang បានចែករំលែក
ថា៖

       “ប្អូនគ្មានពេលណាចូលរួម ពិធីណាសប្បាយរីករាយដូច្នេះ។ ប្អូនបានចូលរួម
ល្បែងលេងកំសាន្តជាច្រើននិងសប្បាយរីករាយណាស់”។

សកម្មភាពមានអត្ថន័យជាច្រើនសម្រាប់កុមារក្នុងបុណ្យសំពះព្រះខែ - ảnh 1
បុណ្យសំពះព្រះខែសម្រាប់កុមារនៅទីក្រុង Can Tho
 (រូបថតៈ dantri.com)

       ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នាយប់ថ្ងៃដដែល ប្អូនកុមារជាង
១ពាន់នាក់ ដែលមានស្ថានភាពលំបាកអភ័ព្វមកពីបណ្តាមជ្ឈមណ្ឌល ផ្ទះមេត្តា
ធម៌ បានទទួលពិធីបុណ្យតេត Trung thu ពោពេញទៅដោយអត្ថន័យ។

       នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ថ្នាក់ដឹកនាំខេត្ត ក៏បាន​ចុះ ជូនអំណោយជាច្រើនចំណែកសម្រាប់កុមារក្រីក្រ និងសិស្សានុសិស្សរបស់ បណ្តាគ្រូសារគោលនយោបាយផងដែរ។

       នៅឯបរទេសវិញ ក្នុងថ្ងៃទី៧កញ្ញា អង្គគារសហជីព និងសម្ព័ន្ធយុវជន នៃ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរួមផ្សំរៀបំពិធីទទួលបុណ្យតេត Trung thu ឲ្យកូនចៅរបស់កម្មាភិបាល ក្នុងស្ថានទូតនិងតំណាងស្ថានប័ន នានា។  ក្នុងថ្ងៃដដែល សមាគមជនវៀតណាមនៅអង់គ្លេស ក៏បានរៀប ចំពិធីបុណ្យ Trung thu យ៉ាងសប្បាយរីករាយឲ្យកុមារក្នុងសហគមន៍។

       មុននោះ នាយប់ថ្ងៃ ទី៥កញ្ញា ក្រុមបេសកកម្មការទូតវៀតណាមអម​អ.ស.ប និងអង្គការអន្តរជាតិផ្សេងៗទៀតនៅ Geneva ស្វីស ក៏បានរៀបចំ បុណ្យតេត Trung thu សម្រាប់កុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ