សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ

សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ - ảnh 1
សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ

(VOV)_បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី១១ សីហា នៅទីក្រុងវៀងច័ន្ទ ឡាវ គណៈប្រតិភូវិទ្យុសម្លេងវៀតណាម ដឹកនាំដោយលោក Nguyen Dang Tien
 អគ្គនាយកវិទ្យុសម្លេងវៀតណាម បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីក្រសួង
ព័ត៍មាន វប្បធម៌​និងទេសចរណ៍ ឡាវ លោក Bongsengkham Vongdara ។ នៅក្នុង
ជំនួបនេះ លោក Nguyen Dang Tien បានជូនដំណឹងចំពោះ​លោក Bongsengkham
 Vongdara អំពីការដែលវិទ្យុសម្លេងជាតិវៀតណាម​ និងឡាវ ចុះហត្ថលេខាលើ
កិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៨ ។ មុននោះ នាថ្ងៃទី១១ 
សីហា គណៈប្រតិភូវិទ្យុសម្លេងវៀតណាមបាន​ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៥០នៃទិវាបង្កើតវិទ្យុសម្លេងជាតិឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ