សកម្មភាពរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅវៀតណាម

(VOV)_នារសៀលថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ ​លោក Hoang Binh Quan
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម ​បានទទួលជួបសន្ទនាជា
មួយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកMatt Salmon ប្រធាន
អនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វីក ​នៃគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភា
ជាន់ទាបអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ 
លោកMatt Salmon ​បានអះអាងថា៖ អាមេរិកយកចិត្តទុកដាក់ និងគោរពទំនាក់ទំ
នងជាមួយ​វៀតណាម ជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ តាមស្មារតីនៃសេចក្ដី
ថ្លែងការរួម ជាន់ខ្ពស់ នៃប្រទេសទាំងពីរ នាខែកក្កដា ឆ្នាំ២០១៣ ជឿជាក់ថា៖​ទំនាក់
ទំនងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍ នាប៉ុន្មានឆ្នាំខាងមុខនេះ។

 សកម្មភាពរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅវៀតណាម - ảnh 1
ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon

          លោក Hoang Binh Quan បានស្នើអាមេរិក បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ក្នុងការដោះស្រាយផលវិបាក​ពីសង្គ្រាមផង និងជំរុញកិច្ចសហប្រតិ
បត្តិការទ្វេភាគីទៀតផង។   មុននោះ នារសៀលថ្ងៃទី៦ ឧសភា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon 
​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ