សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកូរ៉េខាងត្បូង

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn)

Vovworld-នាថ្ងៃទី១០ធ្នូតាមម៉ោងដំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung រួមជាមួយគណៈប្រតិភូវៀតណាមបានទៅកាន់ទីក្រុង Busan
កូរ៉េខាងត្បូងចាប់ផ្ដើមសកម្មភាពចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី២៥
នៃទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូងនិងទស្សនកិច្ចនៅទីក្រុង Busan តាម
សេចក្តីអញ្ចើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye។ នា
រសៀលថ្ងៃទី១០ធ្នូ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់
ដឹកនាំចំនួន៤០នាក់នៃបណ្ដាសម្ព័ន្ធក្រុមហ៊ុនក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងវិស័យ
ធនាគារ ប្រេងឧស្ម័នដំឡើងនាវា ពាណិជ្ជកម្មឧស្សាហកម្ម។ នៅពិថីនេះនាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“ក្រោយរយៈពេលជាង២ឆ្នាំចរចារ​នាយប់ថ្ងៃនេះខ្ញុំនិងប្រធានាធិបតីកូរ៉េខាងត្បូង
នឹងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាសេចក្តីថ្លែងការណ៍សារវន្តបញ្ចប់ការចរចារ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA វៀតណាម-កូរ៉េខាងត្បូង។ ភាគីទាំងពីរនឹង
ខំប្រឹងប្រែងសុក្រិដ្ឋ FTA ដើម្បីមានប្រសិទ្ធភាពតាំងពីប៉ុន្មានខែដើមឆ្នាំ២០១៥។
យើងខ្ញុំបាននិងកំពុងកែលំអរសុក្រិដ្ឋបរិយាកាសអាជីវកម្មវិនិយោគនៅវៀតណាម
ដើម្បីមិនចាញ់នឹងបរិយាកាសវិនិយោគណាមួយឡើយក្នុងអាស៊ាន។ យើងខ្ញុំស្វាគម
បណ្ដាមិត្តបើកទូលាយវិនិយោគអាជីវកម្មនៅវៀតណាមនិងបង្កលក្ខណៈសំរាប់មិត្ត
ទទួលបានជោគជ័យនៅវៀតណាម។”

ដោយឈរលើមូលដ្ឋាននេះ លោក Nguyen Tan Dung បានអបអរសាទរចំពោះ
ការដែលបណ្តាអង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់ដល់ទីផ្សារវៀត​ណាម។
ទាក់ទិនដល់សំណើរអនុញ្ញត្តិឲ្យធនាគារ Busan ដំណើរសកម្មភាពនៅ វៀតណាម
លោក Nguyen Tan Dung បានអះអាងថា៖

        “ខ្ញំគាំទ្រមតិនេះ។ ខ្ញុំជឿថា ប្រការនេះនឹងបង្កលក្ខណៈងាយស្រួល សម្រាប់
បណ្តាអង្គភាពអាជីវកម្ម​ Busan ដែលមកវិនិយោគ អភិវឌ្ឍន៍ពាណិជ្ជកម្មនៅ វៀត
ណាម។ ខ្ញុំយល់ព្រមអំពីការផ្តើមគំនិតឲ្យធនាគារ Busan បើកនៅវៀតណាម ”។

        ក៏ក្នុងជំនួបសន្ទនានេះដែរ លោក Nguyen Tan Dung បានអះអាងទស្សន និង
គោលនយោបាយជាក់ស្តែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជម្រុញ កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះមានវិស័យដំឡើងនាវាមនិងផ្គត់ផ្គង់ ទឹក
ស្អាតជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ