សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅបែឡារូស

(VOV)_បន្តដំណើរទស្សនកិច្ចនៅបែឡារូស នាថ្ងៃទី ១៧ ឧសភា ​នាយករដ្ឋ មន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានជំនួបសម្ដែង​ការគួរសមជាមួយ ប្រធានាធិបតីបែឡារូស A.Lukasenco និងទៅទស្សនា​មូលដ្ឋានសេដ្ឋកិច្ច ​វប្បធម៌ មួយចំនួននៅទីក្រុង Minsk។ ​មុននោះ នាយប់​ថ្ងៃ​ទី​ ​​១៦ ឧសភា (តាមម៉ោងវៀត
ណាម)  នៅទីក្រុង Minsk  នាយករដ្ឋមន្ត្រីវៀត​ណាម​លោក Nguyen Tan Dung បាន មានជំនួបសន្ទនាជាមួយប្រធានរដ្ឋ​សភាបែឡារូស V.Andreichenko និងអនុប្រធាន
ព្រឹទ្ធ សភា A.Rusesky វាយ​តំលៃខ្ពស់ដំណើរទស្សនកិច្ចនៅបែឡារូសលើកនេះ​ 
របស់នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Tan Dung នឹងរួមចំណែកជាក់​ស្ដែង​
រិត​បណ្តឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការ​រវាងវៀត
ណាម និងបែឡារូស លើច្រើនវិស័យ។ រដ្ឋសភាវៀតណាមនិង​បែឡារូសមានទំ
នាក់ ទំនងសហប្រតិបត្តិការជិតស្និទ្ធិ ភាគីទាំងពីរជានិច្ចកាលមានការផ្លាស់ប្តូរគណះ ប្រតិភូជាន់ខ្ពស់ រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស
ទាំងពីរ។ 

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅបែឡារូស - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​និង នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich ​(http://baodientu.chinhphu.vn/)

          ក្នុងឱកាស បំពេញ​ទស្សនកិច្ចនៅបែឡារូស នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung ​និង នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich ​បានចុះ
ហត្ថ លេខាលើសេចក្ដី​ថ្លែង​ការណ៍រួម ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ 
ដែលក្នុងនោះ​លើកច្បាសថា÷ ភាគីទាំងពីរប្តេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំ
នងមិត្តភាពជា​ប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធិ
ភាពនៃកិច្ច​សហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា ក្នុងវិស័យសេដ្ឋកិច្ច 
ពាណិជ្ជកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។

          ថ្លែងមតិនៅក្នុងសន្និសីទកាសែត ជូនដំណឹងអំពីលទ្ធផលនៃជំនួប​សន្ទនា  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​អោយដឹង​ថា÷ ​ជំនួប
សន្ទនា ត្រូវបានប្រព្រឹត្តទៅដ៏ជោគជ័យ ឯកភាពនូវបណ្ដាទិស​ដៅធំៗ ដើម្បី
ជំរុញ កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងបែឡារូស។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich សម្ដែង​នូវ​ការជឿជាក់
ទៅលើ  ចំណងមិត្តភាពប្រពៃណី ក៏ដូចជាសក្ដានុភាព ឧត្តមភាពអំពីកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ