សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ​កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួមពិធីបើកការដ្ឋាន សាង សង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុង Busan (កូរ៉េខាងត្បូង)។
សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ​កូរ៉េខាងត្បូង - ảnh 1សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅកូរ៉េខាងត្បូង (រូបថត VGP) 

នាថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃ Eco-Delta នៅខ័ណ្ឌ Gangseo ទីក្រុង Busan (កូរ៉េខាងត្បូង)។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។

Eco-Delta គឺជាគម្រោងជាតិសំខាន់របស់ប្រទេសកូរ៉េខាងត្បូង ដែលបានដាក់ឲ្យដំណើរការក្នុងដំណាក់កាល ២០១៩-២០២៣ហើយរំពឹងថានឹងផ្ដល់ទីលំនៅដ្ឋានសម្រាប់មនុស្សចំនួន ៨៥០០ នាក់ផងដែរ។

នាថ្ងៃដដែល នៅទីក្រុង Busan នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Park Soo Kwan អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Buaan - Keangnam។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី វៀតណាមបានអះអាងថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងមានការរីកចម្រើនដ៏ល្អនិងឆាប់រហ័សលើគ្រប់វិស័យ ហើយស្នើឲ្យលោក អគ្គកុងស៊ុលកិត្តិយសបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ ក៏ដូចជាជួយឧបត្ថម្ភសហគម ន៍ជនវៀតណាមនៅតំបន់ Buaan – Keangnam និយាយដោយឡែក និងនៅប្រទេសកូរ៉េខាងត្បូងនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ