សកម្មភាពរបស់បណ្ដាផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់នឹង​មានការផ្លាស់ប្តូរថ្មី

(VOVworld)-ឆ្នាំ 2012 សកម្មភាពរបស់បណ្ដាផ្សារណាត់ទំនិញវៀតណាម គុណភាពខ្ពស់ នឹង​មានការផ្លាស់ប្តូរថ្មី សំដៅនាំមកតំលៃបន្ថែម មានអត្ថន័យច្រើនបំផុតសំរាប់អង្គភាពអាជីវកម្ម។

សកម្មភាពរបស់បណ្ដាផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់នឹង​មានការផ្លាស់ប្តូរថ្មី - ảnh 1
ផ្សារណាត់ទំនិញវៀតណាម (http://www.bsa.org.vn)

 បណ្ដាផ្សារណាត់នេះ នឹងត្រូវបានពហុបែបបនីយកម្ម ជាមួយរបៀបចំនួន៣គឺ៖ ផ្សារណាត់ទំនិញវៀតណាមមានគុណភាពខ្ពស់ ផ្សារណាត់ជំនាញ និងផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ប្រពៃណី នៅដំបន់ជិតខាង កម្ពុជា ចិន មីយ៉ាន់ម៉ា ។នៅបណ្ដាផ្សារណាត់ ទន្ទឹមនឹងការលក់ទំនិញ ឧទ្ទេសនាមអំពីផលិតផល គណះចាត់តាំងនឹងជួយឪបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មស្វែងរកទីផ្សារ បង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម លើកកំពស់រូបភាព និងបើកទូលាយបណ្ដាញតភ្ជាប់ …លៗ

          ផ្សារណាត់ទំនិញវៀតណាម គុណភាពខ្ពស់ ឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅនៅខេត្ត ​ក្រុងចំនួន ៦ នៃបណ្ដាដំបន់៖ វាលសណ្ដរទន្លេ Cuu Long ( ខេត្ត An Giang, BenTre) ដំបន់ប៉ែកខាងកើតភាគខាងត្បូងវៀតណាម (ទីក្រុងហូជីមិញ Dong Nai)​ ​ភាគកណ្ដាលវៀតណាម (ខេត្ត Binh Dinh, Dak Lak )។ ផ្សារណាត់​ទំនិញ​វៀត​ណាមគុណភាពខ្ពស់លើកដំបូង ក្នុងឆ្នាំ ២០១២ គឺផ្សារណាត់ An Giang នឹងប្រព្រឹត្ត​ទៅ​ នៅទីក្រុង Long Xuyen ចាប់ពីថ្អៃទី ៦ ដល់ថ្ងៃទី ១១ មិនា ឆ្នាំ ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ