សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន (VOV)

        Vovworld-ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ​​​ជប៉ុន នាព្រឹកថ្ងៃទី១៧មិនា
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវបានចូលបង្គំគាល់​
ព្រះ​មហាក្សត្រនិងព្រះមហាក្សត្រយានីនៅបរមរាជវាំងជប៉ុនបន្ទាប់ពីពិធីទទួលជា
ផ្លូវការតាមពិធីការខ្ពស់បំផុតរបស់រាជវង្សានុវង្ស។

        ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងព្រះមហាក្សត្រ Akihito
បាន​វាយតំលៃខ្ពស់នូវជោគជ័យនៃសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើត
ទំនាក់​ទំនងការទូតក្នុងឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ ព្រមទាំងចាត់ទុក
រាល់​ជោគជ័យ​នេះជាមូលដ្ឋានងាយស្រួលដើម្បីបង្កើនថែមទៀតទំនាក់ទំនង
សហប្រតិបត្តិការមិត្ត​ភាពវៀតណាម-ជប៉ុនឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេស​ទាំង២។

        នាព្រឹកថ្ងៃទី១៧មិនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួប​
សន្ទនា​ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ជប៉ុន។

        នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានចូលរួមវេទិការ
​អង្គភាព​អាជីវកម្មវៀតណាម-ជប៉ុន។ ប្រធានរដ្ឋ Truong Tan Sang មានបំណង
បណ្ដា​អង្គភាព​អាជីវកម្មជប៉ុនបើកទូលាយការអាជីវកម្មនិងវិនិយោគយូរអ្វែងនៅ
វៀតណាម ពិសេស​​គឺ​ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពល ដម្លើងនាវាជាដើម។
លោកប្រធានរដ្ឋបាន​អះអាង​ថា វៀតណាមបន្តបង្កលក្ខណៈល្អបំផុតសំរាប់
វិនិយោគិនជប៉ុននឹងនរចិត្តរក​ស៊ី​យូរអង្វែងប្រសិទ្ធភាពនិងចីរភាពនៅវៀតណាម
ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងដើម្បីទ្វីបអាស៊ីអភិវឌ្ឍន៍សម្បូររុង
រឿងនិងចងសម្ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ