សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការ

(VOVworld)-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី នារសៀលថ្ងៃទី៩
 មេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
 ជួបប្រាស្រ័យជាមួយកម្មាភិបាលស្ថានទូតនិងសហគមន៍ជនវៀតណាមនៅប្រទេស
 ហុងគ្រី។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សន
 កិច្ចលើកនេះគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជា
 ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងងគ្រីនិយាយរួមនិង
ជាមួយរដ្ឋសភាហុងគ្រីនិយាយដោយឡែក ក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការថ្មី
ក្នុងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។​លោកស្រីប្រធាន
រដ្ឋសភា បានគូសបញ្ជាក់ថា បក្ស រដ្ឋនិងរដ្ឋសភាជានិច្ចកាលផ្តោតការយកចិត្តទុក
ដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងនៅឯបរទេសដំណើរ
ការ សកម្មភាពយ៉ាងងាយស្រួលបំផុត ដើម្បីរួមចំណែកក្នុងកិច្ចការការពារ កសាងនិង
 អភិវឌ្ឍន៍ប្រទេសជាតិ។​ជាពិសេស បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈ
ងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេសស្ថិរភាពជីវភាពរស់នៅ
សម្របខ្លួនទៅក្នុងសង្គមប្រទេសសាមី ជួយឲ្យសហគមន៍ជនវៀតណាមពង្រឹងនិង
ពង្រីកអត្តសញ្ញាវប្បធម៌ជាតិ​ ឆ្ពោះទៅមាតុប្រទេស។       

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាលាក្រុង Szentendre


        មុននោះ នាព្រឹកថ្ងៃទី៩មេសា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
 បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទៅក្រុង Szentendre ជាទីក្រុង ចង
សម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Hoi An ខេត្ត Quang Nam វៀតណាម។ នៅទីនេះ
លោកស្រី Jolanda Willemse ប្រធានសមាគមទំនាក់ទំនងកិច្ចការបរទេសទីក្រុង
Szentendre បានឧទ្ទេសនាមនូវលក្ខណៈពិសេសអំពីទីក្រុង Szentendre។ រីឯ លោក
ស្រី Nguyen Thi Kim Ngan មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរ នឹងជ​ម្រុញ
រាល់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៍ មិនត្រឹមតែ
សម្រាប់ទីក្រុង Hoi An ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់នានារបស់ វៀតណាមទៀត
ផង។

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការ - ảnh 2
លោកស្រី Nguyen Thi
 Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី


        ក៏ក្នុងថ្ងៃទី៩មេសា នៅរដ្ឋធានី Budapest ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
 Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី លោក Jakab
Istvan​ផងដែរ។ ក្នុងដំណើរទស្សន​កិច្ចនៅប្រទេសហុងគ្រីជាផ្លូវការលើកនេះ គណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមមានបំណងជម្រុញទំនាក់ទំនងរវាងរដ្ឋ សភាទាំង
ពីររួមចំណែកធ្វើឲ្យទំនាក់ទំនងនយោបាយ ការទូតរបស់ហុងគ្រីនិងវៀត ណាមកាន់
តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ