សកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមនៅអាហ្វី្រកខាងត្បូង

សកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមនៅអាហ្វី្រកខាងត្បូង - ảnh 1
រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសម្ដែង​ការគួសមប្រធានាធិបតី ​Jacob Zuma(VOV)

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសហប្រតិតបត្តិការ​និងទំ
នាក់ ទំនងអន្តរជាតិអាហ្វី្រកខាងត្បូង Maite Nkoana Mashabane រដ្ឋមន្ត្រី​ការបរ ទេសវៀតណាម លោក Pham Binh Minh បានទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅ អាហ្វី្រកខាងត្បូង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦​ សីហា។ ​នារសៀលថ្ងៃទី ៦ សីហា  រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានទៅ​សម្ដែង​ការគួសមប្រធានាធិបតី អាហ្វី្រកខាងត្បូង Jacob Zuma។ ​ប្រធានាធិប​តី​ Jacob Zuma បានអះអាងថា÷  ថ្នាក់
ដឹក នាំនិងប្រជាជនអាហ្វី្រកខាងត្បូងជា​និច្ច​កាលស្ងើចសរសើរស្មារតីដ៏អង់អាច
ក្លាហាន របស់ប្រជាជនវៀតណាម ​ក្នុង​ការតស៊ូដណ្ដើម ឯករាជ្យសំរាប់ប្រទេស
ជាតិមុននេះ និង ចាត់ទុកនេះគឺជាគំរូ ដើម្បីប្រជាជនអាហ្វី្រកខាងត្បូងអនុវត្តការ
តស៊ូ ប្រឆាំងលិទ្ធិ Aparthei ប្រកប​ដោយជោគជ័យ។ ប្រធានាធិបតី Jacob Zuma 
បាន​អះអាងថា÷ អាហ្វី្រកខាងត្បូង ចាត់ទុកវៀតណាមជាមិត្ត ជាមិត្តសម្ព័ន្ធ​គួរទំ
នុក​ទុកចិត្ត។ លោកមានគោលបំណងថា÷ ប្រទេសទាំងពីរនឹងបន្តរឹតបណ្តឹងថែម
ទៀត ទំនាក់ទំនងលើគ្រប់វិស័យ។

          មុននេះ នាព្រឹកថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេស Pham Binh Minh មាន​ជំនួប
សន្ទនាជាមួយ ​ រដ្ឋមន្ត្រីក្រសួងសហប្រតិ​បត្តិការនិងទំនាក់ទំនងអន្តរ​ជាតិ​អាហ្វី្រក
ខាងត្បូង Maite Nkoana Mashabane។ រដ្ឋមន្ត្រី​ Maite Nkoana Mashabane បានអះ
អាងថា÷  អាហ្វី្រកខាងត្បូង យកចិត្តទុកដាក់ជាច្រើនដល់តួនាទីរបស់វៀតណាម
 នៅ ក្នុងតំបន់ក៏ដូចជានៅវេទិកាអន្តរជាតិនានា និងមានគោលបំណងថា÷ វៀត ណាមជួយឧបត្ថម្ភសហគមន៍អភវិឌ្ឍន៍ភាគខាងត្បូង​ទ្វីបអាហ្វីក (SADC) មាន ទំនាក់ទំនងផ្ទាល់និងនៅកំរិតខ្ពស់ជាង​​ជាមួយអាស៊ាន។ រដ្ឋមន្ត្រីក៏មាន គោល បំណងដែរថា÷ វៀតណាមនិង អាហ្វ្រីកខាងត្បូង បន្តរួមសហការ គាំទ្រគ្នាទៅ
វិញទៅមក ​នៅ​វេទិកា​​អន្តរជាតិនានា ពិសេសគឺនៅអង្គការសហប្រជាជាតិ …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ