សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់នៅវៀតណាម

សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់នៅវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់។


       VOV-ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan ក្នុង
​ពេល​ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់
Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញនាថ្ងៃទី១៩កញ្ញា​
បានអះអាងថា ទីក្រុងចង់ឲ្យវិនិយោគិនរបស់អាល្លឺម៉ង់មកទីក្រុងដើម្បីស្វែងយល់​សហប្រតិបត្តិការវិនិយោគ ពិសេសគឺក្នុងបណ្ដាវិស័យហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​
ឧស្សាហកម្មជាដើម។ រីឯ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិង​បច្ចេកវិទ្យា​សហព័ន្ធ​អាល្លឺម៉ង់
Philipp Rosler បានចាត់ទុក​ថា​ទីក្រុងហូជីមិញជាកន្លែងមាន​បរិយាកាស​សកម្មភាព សេដ្ឋកិច្ចខ្លាំងបំផុតក្នុងដំបន់​អាស៊ី-អាគ្នេយ៍និងគោលដៅនៃដំណើរ​ទស្សនកិច្ច លើកនេះរបស់ក្រសួងសេដ្ឋកិច្ចនិង​បច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់គឺ​បង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុង​ហូជីមិញ។ ដូច្នេះគណៈ​ប្រតិភូ​ដែល អញ្ជើញមកទស្សនកិច្ចនេះមានអង្គភាពអាជីវកម្មធំៗជាច្រើនរបស់សហព័ន្ធ​
អាល្លឺម៉ង់ចូលរួម។

        នាថ្ងៃដ៏ដែលលោក Philipp Rosler បានចូលរួមពិធីបើកសម្ភោធសាលា​អន្តរជាតិអាល្លឺម៉ង់និងវិទ្យាស្ថានបច្ចេកវិទ្យាអាល្លឺម៉ង់-វៀតណាមនៅទីក្រុង​
ហូជីមិញ​​ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ