សកម្មភាពរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh នៅអូស្ត្រាលី

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរចូលរួមកិច្ចប្រជុំកំពូល សកលលោកអំពីនារីនៅអូស្ត្រាលីនោះ នាថ្ងៃទី២៧ មេសា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានចូលរួមសម័យប្រជុំរួមនិងសម័យប្រជុំឯកទេសនានា។
សកម្មភាពរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh នៅអូស្ត្រាលី - ảnh 1 អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh (ខាងស្ដាំ) និងអតីតទេសាភិបាលរដ្ឋ New South Wales លោកស្រី Marie Bashir (រូបថត៖ TTXVN)

បណ្ដាតំណាងបានផ្តោតការពិភាក្សាទៅលើបម្រែបម្រួលថ្មីនៃស្ថានភាពសេដ្ឋកិច្ច នយោបាយពិភពលោក ពិសេសគឺការងើបឡើងរបស់លទ្ធិប្រជានិយមនៅប្រទេសមួយចំនួន។ តំណាង ភាគច្រើនបានចាត់ទុកថា កិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ខាងសេដ្ឋកិច្ចគឺជានិន្នាការដែលមិនអាចដើរផ្ទុយទៅនឹងបានឡើយ ហើយប្រទេសទាំងអស់គួរតែឆ្លៀតយកនូវឱកាសដែលដំណើរការនេះនាំមកជូន ជំនួសឲ្យការជ្រើសរើសគោលនយោបាយគាំពារពាណិជ្ជកម្មវិញ។

        នាថ្ងៃដដែល នៅខាងក្រៅកិច្ចប្រជុំកំពូលសកលលោកអំពីនារី អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh ក៏បានទៅទស្សនាសាកលវិទ្យាល័យ New South Wales និងសាកលវិទ្យាល័យ Sydney ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ