សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅជប៉ុន

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនដើម្បីចូលរួមកិច្ចប្រជុំអនាគតទ្វីបអាស៊ីលើកទី២៥ នាថ្ងៃទី៣០ ខែឧសភានេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅជួបសម្ដែងការ គួរសមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រធានរដ្ឋសភាលោក Oshima Tadamori និងប្រធានព្រឹទ្ធសភាលោក Date Chuichi។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរ ប្រជាជនជប៉ុនក្នុងឱកាសព្រះចៅអធិរាជ្យ Naruhito ឡើងគ្រងរាជ្យហើយបើក សករាជអធិរាជថ្មី Reiwa។ លោក Pham Binh Minh ក៏បានសម្ដែងនូវក្ដីសោ មនស្សរីករាយចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនដែលកំពុងរីកចម្រើនយ៉ាងល្អប្រសើរ គ្រប់ជ្រុងជ្រោយនិងជាក់ ស្ដែងដោយឈរលើការជឿទុកចិត្តគ្នាខ្ពស់អំពីនយោបាយ។ លោកបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូគួរអោយជឿទុកចិត្ត សំខាន់ជួរមុខ និងយូរអង្វែង។ ចំណែកឯនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe វិញ ក៏បានអះ អាងថា វៀតណាមជាដៃគូដ៏សំខាន់របស់ជប៉ុននៅក្នុងតំបន់ ហើយជប៉ុននឹងបន្តជួយ ឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍ។ លោក Abe ក៏បានចាត់ទុកថា សហគមន៍ជន វៀតណាមចំនួន៣សែននាក់ដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅ ជប៉ុនគឺមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបតិ្តការមិត្ត ភាពរវាងប្រទេសទាំងពីរផងដែរ។

        នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាជប៉ុនលោក Oshima Tadamori និង ប្រធានព្រឹទ្ធសភាលោក Date Chuichi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានស្នើអោយលោកប្រធានព្រឹទ្ធសភានិង រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសគឺរវាងសមាជិកសភាវ័យក្មេង។ លោក Pham Binh Minh ក៏បានស្នើអោយរដ្ឋសភាជប៉ុនលើកទឹកចិត្តសហគ្រាសជប៉ុនបង្កើនការវិនិ យោគនិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅមានជំនួបសវនាការជាមួយប្រធានគណៈកម្មាធិការគោលនយោ បាយនៃគណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) កាន់អំណាចលោក Kishida Fumio និងប្រធានស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុនលោក Kitaoca Shinichi ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ