សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមPham Binh Minh នៅខាងក្រៅកិច្ចប្រជុំ AMM 51

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ (AMM 51) នៅ សឹង្ហបុរី នាព្រឹកថ្ងៃទី២ ខែសីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវេស។
សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមPham Binh Minh នៅខាងក្រៅកិច្ចប្រជុំ AMM 51 - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ជួបសន្តនាជាមួយរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន (រូបថត៖ baochinhphu.vn)

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ភាគីទាំងពីរបានឯកភាពគ្នាថា នឹងសហការត្រៀមរៀបចំឲ្យ បានល្អសំរាប់ដំណើរទស្សនកិច្ចជាន់ខ្ពស់ក៏ដូចជាយន្តការសហប្រតិបត្តិការទ្វេ ភាគីនាចុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញការអនុវត្ត គម្រោងការណ៍សហប្រតិបតិ្តការទ្វេភាគី ប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវ តាមដំណើរការ ជំរុញល្បឿននៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលើដីគោក សំដៅកសាងតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិ ការនិងវឌ្ឍនភាព។ ភាគីទាំងពីរ ក៏ឯកភាពគ្នាលើការជំរុញកិច្ចចរចាដើម្បី សម្រេចបានយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

        នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសន័រវេសលោក Eriksen Soreide ឧប នាយករដ្ឋមន្រ្តីលោក Pham Binh Minh បានអះអាងថា វៀតណាមលើកទឹកចិត្ត ក្រុមហ៊ុន័រវេសជំរុញខ្លាំងការបណ្ដាក់ទុនចូលមកវៀតណាម ពិសេសគឺលើវិស័យ សេដ្ឋកិច្ចសមុទ្រ ដំឡើងនាវា ប្រេងឧស្ម័ន ចិញ្ចឹមជលផលនិងថាមពល កកើតឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ