សកម្មភាពរំលឹកខួបទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩៣ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨) នារសៀលថ្ងៃទី១៩ មិថុនា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម ដឹកនាំដោយលោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានទៅសាកសួរសុខទុក្ខនិងអបអរសាទរចំពោះកម្មាភិបាល អ្នកយកព័ត៌មាននៃស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំតំបន់ភាគខាងត្បូង កាសែត Sai Gon Giai Phong (រំដោះ Sai Gon) និងស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ។
សកម្មភាពរំលឹកខួបទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា - ảnh 1លោក Nguyen Thien Nhan (ខាងឆ្វេង) អបអរសាទរបណ្ដាអ្នកកាសែត អ្នកយកព័ត៌មាននៃស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំតំបន់ភាគខាងត្បូង (រូបថត៖ TTXVN) 

  នារសៀលថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាមបានរៀបចំជំនួបជួបមុខនិងបូកសរុបការងារសហការជូនដំណឹង ផ្សព្វផ្សាយព័ត៌មានរវាងក្រសួងហិរញ្ញវត្ថុជាមួយស្ថាប័នសារព័ត៌មានរដ្ឋទាំង៥រួមមាន៖ កាសែត Nhan Dan វិទ្យុសម្លេងវៀតណាម ស្ថានីយ៍ទូរទស្សន៍វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងគេហទំព័រព័ត៌មានរដ្ឋាភិបាល។

នាថ្ងៃទី១៩ មិថុនា សមាគមន៍អ្នកកាសែតខេត្ត Hoa Binh ខេត្ត Hai Duong និងខេត្ត Bac Giang សុទ្ធតែរៀបចំពិធីរំលឹកខួបលើកទី៩៣ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ហើយប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកកាសែតដែលមានស្នាដៃឆ្នើមក្នុងការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ