សកម្មភាពរំលឹកខួបលើកទី ៤៣ ទិវារំដោះតំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិនៅឈីលីនិងរុស្ស៊ី

(VOVWORLD) - ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៣ ទិវារំដោះតំបន់ភាគខាងត្បូង វៀតណាមឯកភាពប្រទេសជាតិនៅឈីលីដោយមានការចូលរួមរបស់មិត្តភ័ក្ត ប្រទេសសាមីនិងសហគមន៍ជនវៀតណាមនៅប្រទេសនេះ។ 

ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៣ ទិវារំដោះតំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិនៅឈីលីដោយមានការចូលរួមរបស់មិត្តភ័ក្ត ប្រទេសសាមីនិងសហគមន៍ជនវៀតណាមនៅប្រទេសនេះ។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son បានលើក ច្បាស់នូវអត្ថន័យរបស់ជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ ដែលនាំមកប្រទេសវៀត ណាមចូលក្នុងសករាជ្យឯករាជ្យឯកភាព។ លោកក៏បានវាយតំលៃខ្ពស់ចំពោះស្នា ដៃដែលទទួលបានក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលី។ ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៧ ទទួលបាន ១,២៨ ពាន់ លានដុល្លាអាមេរិកដែលធ្វើឲ្យវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឈីលីនៅអាស៊ីអាគ្នេយ៍។ នាបច្ចុប្បន្ន ស្ថានទូតវៀតណាមប្រចាំនៅឈីលី កំពុងសហការជាមួយសហគ្រាសឈីលីមួយចំនួនដើម្បីបង្កើតឡើងសភាពាណិជ្ជ កម្មឈីលី-វៀតណាម។ នាថ្ងៃដដែល នៅរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តទៅពិធី រំដោះតំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ