សកម្មភាពរំលឹកខួបលើកទី១០០នៃសង្គ្រាមលោកលើកទី១

សកម្មភាពរំលឹកខួបលើកទី១០០នៃសង្គ្រាមលោកលើកទី១ - ảnh 1
សកម្មភាពរំលឹកខួបលើកទី១០០នៃសង្គ្រាមលោកលើកទី១
(រូបថតៈ vnexpress)


(VOVworld)-នាយប់ថ្ងៃទី៤សីហា នៅទីក្រុង Liege របស់ប៊ែលហ្ស៊ីក បានប្រព្រឹត្ត
ទៅពិធីរំលឹកខួបលើកទី១០០នៃព្រឹត្តការណ៍អាល្លឺម៉ង់ឈ្លានពានប្រទេសប៊ែល
ហ្សីកហើយវិបត្តិនេះបានធ្វើឲ្យសង្គ្រាមលោកលើកទី១ផ្ទុះឡើង។ ចូលរួមក្នុង
ពិធីនេះមានថ្នាក់ ដឹកនាំចំនួន៥០រូបមកពីបណ្តាប្រទេសជាសហភាពអឺរ៉ុប (EU) ក្នុងនោះមានប្រធានាធិបតីបារាំងលោក Francois Hollande ប្រធានាធិបតីអាល្លឺម៉ង់
លោក Goachim Gauck និងប្រធានាធិបតីរបស់ប្រទេសដទៃជាច្រើនរូបទៀត។
ប្រទេសដែលធ្លាប់ចូលរួមសង្គ្រាមលោកលើកទី១ចំនួន៨៣ ក៏បានចូលរួមពិធី
នេះដែរ។

        ក្នុងព្រះសន្ទរកថា ព្រះមហាក្សក្រប៊ែលហ្ស៊ីក Philippe បានសង្កត់ធ្ងន់ដល់
ភាពចាំបាច់ក្នុងការកសាងទ្វីបអ៉រ៉ុប១ឯករាជ្យ ប្រជាធិបតេយ្យ និងម្ចាស់ការលើ
ឆាក អន្តរជាតិ។ ក្នុងឪកាសនេះដែរ ថ្នាក់ដឹកនាំអឺរ៉ុបទាំងអស់ សុទ្ធតែសម្តែងក្តី
សង្ឃឹមថា សង្គ្រាមលោកលើកទី១នេះ ជាមេរៀន១ ដើម្បីអះអាងជាថ្មី១ដង
ទៀតបំណងប្រាថ្នាអំពីសន្តិភាពលើទ្វីបអឺរ៉ុបទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ