សកម្មភាពរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង អ៊ីស្រាអែល

(VOVWORLD) - ស្ថានទូតអ៊ីស្រាអែលប្រចាំវៀតណាមបានឲ្យដឹងថា ក្នុងឱកាសរំលឹកខួប លើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ីស្រាអែល (១៩៩៣-២០១៨) នាថ្ងៃទី២៧ ខែតុលា ស្ថានទូតអ៊ីស្រាអែលប្រចាំវៀតណាមនឹងសហការ ជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំសកម្មភាពជាច្រើនសំដៅបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរក៏ដូចជារវាងទីក្រុង ហាណូយជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

នាថ្ងៃទី២៧ ខែតុលា ខាងមុខ នឹងប្រព្រឹត្តទៅការតាំងពិព័រណ៍បច្ចេកវិទ្យាទឹកនិង កសិកម្មមកពីអនាគតរបស់អ៊ីស្រាអែល។ នៅពិព័រណ៍នេះ បច្ចេកវិទ្យាទំនើបបំផុត ក្នុងវិស័យទឹកនិងកសិកម្មរបស់អ៊ីស្រាអែលនឹងត្រូវបានយកមកតាំងបង្ហាញ រួមជា មួយសកម្មភាពផ្សេងៗទៀត សំដៅឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ អ៊ីស្រាអែលនិងវៀតណាម។ នាថ្ងៃដដែល ក្រុមសិល្បៈករអ៊ីស្រាអែលនឹងសម្ដែង តន្ត្រីនិងរបាំងប្រពៃណីនៅទីលានស្ដេច Ly Thai To។

        ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម Nadav Eshcar បានចែករំលែក ថា សកម្មភាពទាំងនេះគឺសំដៅសរឲ្យឃើញនូវការតភ្ជាប់គ្នាដ៏រឹងមាំបំផុតរវាង ប្រជាជាតិទាំងពីរ នោះគឺការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនិងទស្សនៈវិស័យ កិច្ចសហ ប្រតិបតិ្តការក្នុងវិស័យអប់រំ បច្ចេកវិទ្យាខ្ពស់និងវិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ