សកម្មភាពរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវនៅឥណ្ឌា។

       VOV-នាយប់ថ្ងៃទី១១សីហា​នៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា
ស្ថានទូត​វៀតណាម​និងស្ថានទូតឡាវប្រចាំនៅឥណ្ឌាបានសហការរៀបចំ
ពិធីមីទ្ទីង​មហោស្រព​សិល្បះនិងម្ហូបអាហាររំលឹកខួបលើកទី៥០ទិវាបង្កើត ទំនាក់ទំនងកាទូតនិងលើកទី៣៥​ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការវៀតណាម-ឡាវ។ នៅ​ពិធី​មីទ្ទីង ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅឥណ្ឌា Nguyen Thanh Tan និង​ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅឥណ្ឌា
Thongphanh Syackhphom បាន​រំលឹក​នូវ​ទំនាក់​ទំនង​មិត្តភាពនិងទំនាក់ទំនង
សហប្រតិបត្តិការពិសេស វៀត​ណាម-ឡាវ។ ឯកអគ្គរដ្ឋទូត Nguyen Thanh Tan
បានសង្កត់ធ្ងន់ថា​ទំនាក់ទំនង​ពិសេសបានកន្លងផុត​ពីកា​រ​លំបាក​សាកល្បង រវាងវៀតណាមនិងឡាវគ្មានអ្វីអាចផ្លាស់ប្តូរបាន។ នាបច្ចុប្បន្នប្រទេសទាំងពីរ​
កំពុងបន្តពង្រឹង ពង្រីកនិងអភិវឌ្ឍន៍​ថែម​ទៀតទំនាក់ទំនងសាមគ្គីភាពពិសេស កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ។ រីឯ ឯកអគ្គរដ្ឋទូត
Thongphanh Syackhphom បានសំដែង​បំណងចង់ឲ្យចំណងមិត្តភាពសាមគ្គីភាព
ពិសេស​រវាង​ប្រទេស​ទាំងពីរវៀតណាមឡាវនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ