សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា)

សកម្មភាពរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា) - ảnh 1
សមាជិកសម្ព័ន្ធយុវជនទៅសំអាតឈាបនដ្ឋានយុទ្ធជនពលីស្រុក Dien Ban (tienphong.vn)



        VOV-នាថ្ងៃទី២៦កក្កដានៅខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីឧទ្ទិស​សូត្រ
មន្ត​បង្សកូលរំលឹកគុណបណ្ដាវីរយុទ្ធជនពលីនៅកំពែងបុរាណ ​Quang Tri ពិធី
នេះមានការចូលរួមរបស់បណ្ដាព្រះសង្ឃ ឧបាសក ឧបាសិការនិងអតីតយុទ្ធជន​កូចៅគ្រួសារយុទ្ធជនពលី។

        នាថ្ងៃដ៏ដែលនៅដំបន់វាលទំនាបទន្លេ ​Cuu Long គណៈកម្មាធិការប្រជាជន​
ខេត្ត Kien Giang  គណៈកម្មាធិការខេត្ត An Giang រៀបចំពិធីបញ្ចុះសព្វសំរាប់​យុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន២រយនាក់
ដែល​បានពលីជីវិតក្នុងបណ្ដាដំណាក់កាលសង្គ្រាមនៅកម្ពុជា។

        ក្នុងពេលនោះ នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Dien Ban មជ្ឈឹម​សម្ព័ន្ធ​
យុវជន​កុម្មុយនីស្តហូជីមិញនិងគណៈកម្មាធិការប្រជាជនខេត្ត Quang Nam
រៀបចំ​ទិវា​បុណ្យ “យុវវ័យតបស្នងសងគុណ”។​ លេខាសម្ព័ន្ធយុវជនស្រុក Dien
Ban បានឲ្យដឹងថា៖

        “យើងខ្ញុំបានរៀបចំបណ្ដាសកម្មភាពទៅសំអាតឈាបនដ្ឋានយុទ្ធជនពលី​
ស្រុក ទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយ​ជាពិសេសក្នុង
ឱកាស​នេះយើងខ្ញុំបានបើកការដ្ឋានសាងសង់ផ្ទះមេត្តាធម៍ចំនួន២ខ្នងសំរាប់
គ្រួសារគោលនយោបាយរបស់ស្រុក​ Dien Ban។ បណ្ដាសកម្មភាពតបស្នងសង
គុណជា​ឱកាស​អប់រំ​ប្រពៃណីសំរាប់យុវវ័យលើស្រុកកំណើត​ Dien Ban៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ