សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម

សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម - ảnh 1
សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (VOV)

        Vovworld-អំណរខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
(ទី៣កុម្ភៈ) កាសែត Nhan Dan នាថ្ងៃទី៣កុម្ភៈបានចុះផ្សាយ​វិចារណៈកថា បំភ្លឺជា
និច្ចតាមបក្ស។ វិចារណៈកថាបានលើកច្បាស់ថា បក្ស​កុម្មុយនីស្តបាន គូសសញ្ញា
ដ៏ភ្លឺស្វាងលើផ្លូវតស៊ូរំដោះប្រជាជាតិ បើកចេញសម័យកាលថ្មីសំរាប់ប្រទេសជាតិ
ឈានឡើង។ ខណ់ពេលនោះ វិចារណៈកថានៃកាសែត Quan doi Nhan dan បាន
អះអាងថា កងទ័ពប្រជាជន​វៀតណាមរក្សាជំនឿជាក់និងឬទ្ធានុភាពនិងទេពកោ
សលរបស់បក្ស។

        ទំព័រទី១កាសែត​ Nhan Dan, Quan doi Nhan dan និងកាសែតធំៗច្បាប់​ចេញ
​ផ្សាយនាថ្ងៃទី៣កុម្ភៈបានចុះផ្សាយព័ត៌មានអត្ថបទរូបថតជាច្រើនស្ដីពី​សកម្មភាព
រំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម ក្នុងនោះ​មានពិធី
មីទ្ទីងនៅទីក្រុងហាណូយនាថ្ងៃទី២កុម្ភៈ។ កាសែតជាច្រើនបានចុះ​ផ្សាយ​សន្ទរកថា
របស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅពិធីមីទ្ទីង អះអាងថា បន្តពង្រីក
ប្រពៃណីល្អប្រសើររក្សារឹងមាំនិងបង្កើនអត្តចរិតបដិវត្តន៍​ចរិតឈានទៅមុខរបស់
បក្សកសាងបក្សកុម្មុយនីស្តវៀតណាមស្អាតស្អំរឹងមាំ។

        នាយប់ថ្ងៃទី២កុម្ភៈ កម្មវិធីសិល្បៈ បក្សនិងនិទាឃៈរដូវ អំណរខួបលើក​ទី​៨៥
នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម(ទី៣កុម្ភៈ)ដែលប្រព្រឹត្តទៅនៅកន្លែង
ស្ពានទូរទស្សន៍ចំនួន៣គឺទីក្រុងហាណូយ ទីក្រុងហូជីមិញនិងខេត្ត Kon Tum។
ទស្សនិកជននិងប្រជាជនទូទាំងប្រទេសបានកំសាន្តរាល់បទចម្រៀងការសម្ដែង
សិល្បៈស្ងើចសសើរបក្សរុងរឿង លោកប្រធានហូជីមិញមហិមារ ប្រទេសជាតិ​
ផ្លាស់ប្តូរថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ